រៀបការបាន ៨ ឆ្នាំ Moses Chan ទើបតែទម្លាយពាក្យក្នុងចិត្តមួយទៅកាន់ភរិយា ស្ដាប់ហើយរំភើបចិត្ត
លោក Moses Chan ជាកំពូលតារាសម្ដែងប្រុសរបស់ TVB និង ជាមេគ្រួសារដ៏ល្អម្នាក់ ហើយលោកតែងតែទទួលបានការគោរពស្រឡាញ់ពីសំណាក់ទស្សនិកជន ក៏ដូចជាអ្នកគាំទ្ររបស់លោកជាខ្លាំង នាពេលកន្លងមក។
ដូចដែលប្រិយមិត្តនិយមតាមដានតារាប្រុសរូបនេះ បានឱ្យដឹងរួចហើយ លោក Chan និង អ្នកនាង Aimee Chan អ្នកទាំងពីរបានសម្រេចចិត្តដឹកដៃគ្នារៀបការសាងគ្រួសារកាលពីឆ្នាំ ២០១៣ ហើយបច្ចុប្បន្ន ប្តីប្រពន្ធតារាឆ្នើមរបស់ហុងកុងមួយរូបនេះ បានសាងគ្រួសារយ៉ាងកក់ក្តៅ ព្រមទាំងមានកូន ៣ នាក់ក្នុងបន្ទុក។
យ៉ាងណាមិញ កំពូលតារាសម្ដែងហុងកុងដែលជាសំណព្វចិត្តរបស់អ្នកគាំទ្ររូបនេះ បានទម្លាយពាក្យក្នុងទៅកាន់ភរិយា ស្ដាប់ហើយរំភើបជំនួសអ្នកស្រី Chan ដោយស្វាមីបានពោលពេញមាត់ៗថា៖ «លោកពិតជាមានសំណាងដែលបានជួបអ្នកស្រី Aimee Chan ចូលមកក្នុងជីវិត»។
ក្នុងនោះ តារាប្រុសវ័យ ៥០ ឆ្នាំរូបនេះ បាននិយាយបន្តថា៖ «គ្រួសាររបស់ខ្ញុំ គឺជាអាទិភាពចម្បងរបស់ខ្ញុំ ហើយពួកគេជំរុញខ្ញុំឱ្យខិតខំបន្ថែមទៀត ដើម្បីផ្តល់ជីវិតល្អប្រសើរសម្រាប់ពួកគេ។ ដើម្បីអរគុណចំពោះការលះបង់របស់ Aimee ខ្ញុំចាត់ទុកនាងដូចជាទេពធីតា ហើយខ្ញុំនឹងស្រឡាញ់ និង គោរពនាងជារៀងរហូត»៕
ប្រភព៖ ASIANNEWS