កប់! បទថ្មី Sophia Kao មានការចូលរួមស្នាដៃពីកូនប្រុស នាយក្រឹម ដល់ទៅ ២ នាក់ (វីដេអូ)
មហាជន ជាពិសេសយុវវ័យច្បាស់ជាបានដឹងហើយថា ក្រោយពីវិលត្រឡប់ពីការសិក្សានៅឯក្រៅប្រទេសតារាចម្រៀង Original Song កញ្ញា Sophia Kao ក៏បានក្លាយជាតារាចម្រៀងផ្លូវការរបស់ផលិតកម្មបារមី ដែលជាទ្រនំរួមគ្នាជាមួយនឹងកញ្ញា ឡរ៉ា ម៉ម លោក វណ្ណដា លោក សង្ហា និង តារាចម្រៀង តន្ត្រីករជាច្រើនរូបទៀតផងដែរ។
ជាក់ស្តែង បើគិតមកដល់ពេលនេះ Sophia Kao បានចេញបទចម្រៀងចម្រៀងទោលចំនួន ៣ បទហើយ ដោយបទចម្រៀងចុងក្រោយកំពុងមានការគាំទ្រខ្លាំងនោះគឺបទ «Soulkiller» ដែលទើបនឹងចេញកាលពីយប់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ។
ក្នុង MV នៃបទថ្មីរបស់ Sophia Kao មិនត្រឹមតែធ្វើឱ្យអ្នកគាំទ្រពេញចិត្តខ្លាំងនឹងសាច់ភ្លេច ព្រមទាំងអត្ថន័យនៃបទចម្រៀងនោះទេ បើងាកទៅមើលសាច់រឿងនៃ MV វិញ ក៏កំពុងត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកផ្ទុះការចាប់អារម្មណ៍ខ្លាំងណាស់ដែរ ក៏ព្រោះតែ MV «Soulkiller» គឺមានការចូលរួមសហការពីកូនប្រុសរបស់តារាកំប្លែងជើងចាស់លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ នាយក្រឹម ដល់ទៅ ២ រូបឯនោះ ពោលគឺកូនប្រុសទី ៣ និង កូនប្រុសពៅរបស់ នាយក្រឹម។
គួរឱ្យដឹង MV «Soulkiller» គឺមានការដឹកនាំសម្តែងដោយកូនប្រុសពៅរបស់ នាយក្រឹម គឺលោក អ៊ូ ដានីញែលរ័ត្នមុន្នី និង ក្រុមការងាររបស់ផលិតកម្មបារមី ព្រមទាំងមានការចូលរួមសម្តែងដោយកូនប្រុសទី ៣ របស់ នាយក្រឹម គឺលោក អ៊ូ ប៉ុនមន្នីអាឡែន៕