Alec Su ដាក់ផាំងៗមិនចង់សម្តែងជាមួយត្រចៀកកាំទេ ព្រោះពេលឃើញមុខ ដឹងតែពិបាកទប់អារម្មណ៍
កន្លងមក តារាសម្ដែងតៃវ៉ាន់លោក Alec Su និង Zhao Wei ហៅ ត្រចៀកកាំ គឺជាដៃគូសម្ដែងដ៏ស័ក្តិសម និង សម្បូរប្រជាប្រិយភាពការគាំទ្រយ៉ាងខ្លាំង នៅលើកញ្ចក់ទូរទស្សន៍ តាមរយៈការថតសម្ដែងក្នុងរឿងភាគ «My Fair Princess» និង «Romance in the Rain» រួមទាំងការងារដៃគូក្នុងរឿងជាច្រើនទៀត។
គួរឱ្យស្តាយ ក្រោយមកតួឯកប្រុសក៏បានប្តូរទៅជាតារាប្រុស Leo Ku វិញ ចាប់ពីពេលនោះមក Alec បានលេងត្រឹមជាតួជំនួស។ រហូតដល់ពេលលេចធ្លាយដំណឹងទាក់ទងនឹង Zhao Wei ខណៈដែលនាងត្រូវបានគេដាក់ក្នុងបញ្ជីខ្មៅនៅក្នុងប្រទេសចិន។
ស្របពេលជាមួយគ្នានោះ អ្នកនិយមលេងក្នុងបណ្ដាញសង្គមបានរកឃើញហេតុពិតនៅពីក្រោយ ដោយថា Alec បានបដិសេធមិនថតឈុតស្និទ្ធស្នាលជាមួយនាង។ បើតាមប្រភពពីអ្នកនិយមលេងបណ្ដាញសង្គមដឹងថា តារាប្រុសរូបនេះ បានសម្ដែងជាតួឯកប្រុសក្នុងរឿងមនោសញ្ចេតនា «Romance in the Rain» ដោយបដិសេធដាច់ខាតមិនថតឈុតឆាកស្និទ្ធស្នាលជាមួយ Zhao Wei។
មិនយូរប៉ុន្មាន តារាប្រុសរូបនេះក៏បាននិយាយដែរថា ៖ «ខ្ញុំពិតជាមិនចង់ធ្វើការជាមួយ Zhao Wei ម្តងទៀតទេ ព្រោះពិបាកគ្រប់គ្រងអារម្មណ៍របស់ខ្ញុំ»។ ចម្លើយបែបនេះវាហាក់ដូចជាបង្ហាញថា លោកអាចមានកូនចិត្តចំពោះនាង តាំងពីថតរឿង «My Fair Princess» និង «Old House has Joy» ជាដៃគូសម្ដែងរួមគ្នា៕
ប្រភព៖ ASIANEWS