កប់សារីអ្នកអើយ… នេះនែ៎អ្នកឈ្នះរង្វាន់ទាំង ១៨ រូប ពីកម្មវិធីចាប់រង្វាន់ ធីផត
ពិតជាអស្ចារ្យខ្លាំងណាស់ ធីផត លក់ដាច់លេខ 1 ទទួលបានភ្លាម និង ឱកាសឈ្នះកាន់តែធំ! រង្វាន់សរុបច្រើនជាង 350 លានរៀល! ដែលបានបញ្ចប់ការប្ដូរសម្បកផលិតផលកាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២១ កន្លងទៅនេះ បានធ្វើការស្វែងរកអ្នកឈ្នះប្រាក់សុទ្ធទាំង 18 រូប កាលពីថ្ងៃសៅរ៍ទី 11 ខែ កញ្ញា ឆ្នាំ2021 នាពេលថ្មីៗនេះដែរ។ មានវីដេអូនៅខាងក្រោម ៖
ថ្ងៃចាប់រង្វាន់របស់ធីផត fb.watch/83-NPWmDLe/
ថ្ងៃប្រគល់រង្វាន់របស់ធីផត fb.watch/859UDXR6rx/
ខាងក្រោមនេះជារូបថតអ្នកឈ្នះរង្វាន់ទាំង ១៨ រូប យ៉ាងពិតប្រាកដមែន៖
ពួកយើងក៏បានធ្វើកិច្ចសម្ភាសខ្លះៗជាមួយអ្នកដែលឈ្នះរង្វាន់ធំរួមមានទឹកប្រាក់ ២០ លានរៀល ដែលប្អូនស្រីមានឈ្មោះ ជៀប ចរិយា មកពី ខេត្តកំពង់ចាម។ ប្អូនស្រីបានលើកឡើងថា «ខ្ញុំសប្បាយចិត្តខ្លាំង អត់ធ្លាប់គិតថានឹងបានឈ្នះរង្វាន់ទេ។ ខ្ញុំប្រើប្រហែលជិត 4 ឆ្នាំហើយ ព្រោះម៉ាក់ខ្ញុំគាត់ទិញមកប្រើក្នុងក្រុមគ្រួសារ និង ទិញជូនយាយថ្ងៃបុណ្យទាន។ ខ្ញុំបានលុយហ្នឹងទៅឱ្យម៉ាក់បង្រ្គប់លុយធ្វើផ្ទះ។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន ធីផត ដែលបានបង្កើតនូវកម្មវិធីពិសេសៗបែបនេះឡើង ក៏ដូចជាផ្តាំផ្ញើឱ្យបងប្អូនសាកមកប្រើនូវផលិតផលធីផតទាំងអស់គ្នា ព្រោះ ធីផត មានរសជាតិឈ្ងុយឆ្ងាញ់ និង ផ្តល់សំណាងពិតៗ»។
ធីផត យើងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជន ធីផត ទាំងអស់ទូទាំងប្រទេស ដែលតែងតែគាំទ្រនូវផលិតផលរបស់ ធីផត កន្លងមក ធីផត នឹងខិតខំស្វែងរកនូវកម្មវិធីប្រូម៉ូសិនពិសេសៗជូនអតិថិជនបន្តទៀត។
សូមបញ្ជាក់ថា ធីផត គឺជាផលិតផលរបស់ក្រុមហ៊ុន F&N Dairies Thailand limited ដែលមានស្តង់ដារ និង គុណភាពខ្ពស់ នាំចូលផ្ទាល់ពីប្រទេសថៃ។ ផលិតផល ធីផត មានដូចជា ទឹកដោះគោខាប់កំប៉ុង ទឹកដោះគោខាប់កញ្ចប់ទំងន់ ២ គីឡូ ទឹកដោះគោស្រស់ ធីផត អ៊ិចស្រ្តា និង ទឹកដោះគោខាប់ទីបច្របាច់ ដែលមាន ៣ រសជាតិ (រសជាតិទឹកដោះគោ រសជាតិសូកូឡា និង រសជាតិ Strawberry Yogurt)។
កុំភ្លេចបន្តតាមដានគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន F&N Cambodia ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និង កម្មវិធីប្រូម៉ូសិនពិសេសៗ ទាន់ពេល ក៏ដូចជាបន្តប្រើប្រាស់នូវផលិតផល ធីផត របស់យើងបន្តទៀត។ សម្រាប់ព័ត៌មានបន្ថែមសូមទូរស័ព្ទទៅលេខ 099 211 311 រាល់ម៉ោងធ្វើការ ឬ Facebook page: www.facebook.com/FN.CambodiaOfficialPage/ ៕