ស្មានមិនដល់ ភរិយា Vincent Wong មិនអាចទ្រាំទ្រនឹងរឿងទាំងនេះបាន រហូតរត់រកគ្រូពេទ្យជួយ
មួយរយៈចុងក្រោយនេះ រឿងរ៉ាវគ្រួសាររបស់លោក Vincent Wong ដែលត្រូវបានគេស្គាល់ជាតួអង្គ អ្នកក្លាហានខ្វាក់ ក្នុងរឿង «យុទ្ធសាស្រ្តបំបែកក្តី» និង ភរិយា អ្នកនាង Yoyo Chen ដែលជាតារាសម្ដែងស្រីប្រជាប្រិយភាពមួយរូបរបស់ប៉ុស្តិ៍ TVB មកដល់ពេលនេះ កាន់តែបន្តរឿងចម្រូងចម្រាសបញ្ហាកើតឡើងរាប់មិនអស់ រហូតដល់ធ្លាយព័ត៌មានថា អ្នកនាង Yoyo Chen សង្ស័យកំពុងស្ថិតក្រោមសម្ពាធអាពាហ៍ពិពាហ៍ បើទោះជាជីវិតឯកជនក្នុងគ្រួសាររបស់អ្នកទាំងពីរ មិនបានបង្ហាញជាសាធារណៈក៏ដោយ។
ថ្មីៗនេះ អ្នកនិយមលេងក្នុងបណ្ដាញសង្គមហាក់ដូចជាខ្វាយខ្វល់ចំពោះអាជីពសម្ដែងរបស់ Yoyo មួយរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រោះបច្ចុប្បន្នភាពលេចធ្លោរបស់នាងភាគច្រើនគឺនៅក្នុងការសម្ដែង និង ការថតស្ពតពាណិជ្ជកម្ម។
បើនិយាយពីចំណងអាពាហ៍ពិពាហ៍របស់ Yoyo Chen និង Vincent Wong វិញ ប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមិនអាចបញ្ឈប់បានដោយងាយនោះទេ ព្រោះរឿងចចាមអារ៉ាមនេះមិនមែនកើតឡើងត្រឹម ១ ថ្ងៃ ឬ ២ ថ្ងៃឡើយ សម្រាប់ប្តីប្រពន្ធមួយគូនេះ។
ចាំបានថា នៅពេលដែលអ្នកនាង Yoyo បានបង្ហាញខ្លួនក្នុងប្រព័ន្ធផ្សព្វផ្សាយ តារាស្រីរូបនេះតែងគេចពីសំណួរដែលចោទសួរអំពីបញ្ហាអាពាហ៍ពិពាហ៍ ដោយនាងអះអាងថា ៖ «ជាកិច្ចការផ្ទាល់ខ្លួន» ដូច្នេះហើយទើបបានជាមហាជនភាគច្រើនមានការរំពឹងអំពីអ្វីដែលខុសរវាងអ្នកទាំងពីរ។
ទោះជាយ៉ាងណា ថ្មីៗនេះ ស្រាប់តែបានទទួលដំណឹងថា Yoyo ត្រូវបានគេសង្ស័យថានាង មិនអាចទ្រាំទ្រនឹងសម្ពាធផ្លូវអារម្មណ៍ធ្ងន់ធ្ងរ ហើយបានរកជំនួយពីគ្រូពេទ្យ នៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រមួយដើម្បីព្យាបាល។ ដោយភរិយាលោក Vincent រូបនេះ នាងបានទទួលការព្យាបាលផ្នែកខួរក្បាល ដែលជាការម៉ាស្សាសរសៃសាច់ដុំ ដើម្បីកាត់បន្ថយភាពតានតឹងពីប្រព័ន្ធសរសៃប្រសាទ និង ដាស់ស្មារតី ដោយបំបាត់អារម្មណ៍អវិជ្ជមាន។
យ៉ាងណាមិញ Yoyo ត្រូវបានគេរកឃើញថា កំពុងសម្រាកព្យាបាលដោយសារបញ្ហាផ្លូវចិត្ត។ ចំពោះហេតុផលនៅពីក្រោយរឿងនេះ អ្នករាល់គ្នាស្មានជារឿងចចាមអារ៉ាមអំពីអាពាហ៍ពិពាហ៍របស់នាងជាមួយនឹងស្វាមី។ ទោះជាយ៉ាងណា ខាងមជ្ឈមណ្ឌលព្យាបាលក៏មិនទាន់ឆ្លើយតបនៅឡើយទេ ចំពោះរឿងនេះ ហើយគ្រប់គ្នាជាអ្នកគាំទ្រភាគច្រើនបានសម្ដែងការព្រួយបារម្ភជាខ្លាំងនៅស្ថានភាពរបស់នាង ដោយលើកឡើងថានាងមិនគួរផ្តោតសំខាន់លើអាជីពសម្ដែងផ្ទាល់ខ្លួនពេកនោះទេ៕
ប្រភព៖ MINNEWS