ព្រោះទម្លាប់មួយនេះ ធ្វើឱ្យកំលោះសង្ហាតារាល្បី Song Kang មិនចេះ Depression ងាយៗ
កំលោះសង្ហាទាក់ចិត្ត Song Kang ជាតារាសម្តែងដែលកំពុងទទួលបានការគាំទ្រ ដ៏ដូចជាស្រឡាញ់ពីសំណាក់មហាជន ដោយសារតែសម្រស់ឃើញហើយត្រជាក់ចិត្ត និង សមត្ថភាពការសម្តែងចេះបត់បែនមិនរីងស្ងួតរបស់លោក ក្នុងរឿងភាគកូរ៉េល្បីៗកន្លងមកនេះ។
ដ្បិតតែមានអាជីពសិល្បៈដែលមមាញឹកខ្លាំង ប៉ុន្តែប្រុសស្អាត Song Kang មិនដែលភ្លេចសោះឡើយពីបញ្ហាសុខភាពផ្ទាល់ខ្លួន ជាពិសេសនោះគឺសុខភាពផ្លូវចិត្ត។ ជាក់ស្តែង ទោះរវល់យ៉ាងណាក៏ដោយ ក៏លោកតែងតែឆ្លៀតពេលធ្វើសមាធិរក្សាគ្រប់គ្រងចិត្ត និង អារម្មណ៍ជានិច្ច។ នេះជាទម្លាប់ដ៏ល្អមួយដែលមិនសូវឃើញតារាណាម្នាក់អើពើធ្វើឡើយ។
កំលោះសង្ហានេះ ថែមទាំងបានជឿជាក់ទៀតថា សមាធិ អាចជួយឱ្យលោកមានភាពស្ងប់ស្ងាត់សប្បាយនឹងនរពីខាងក្នុង ដែលអាចសម្រួលឱ្យចាប់ផ្តើមថ្ងៃថ្មី ក៏ដូចជាកិច្ចការណាមួយដោយរលូនថែមទៀតផង។ យ៉ាងណាមិញ គេឃើញថាលោកពិតជាអាចដាក់ចិត្តដាក់កាយក្នុងការសម្តែងបានយ៉ាងល្អពិតមែន នេះក៏ប្រហែលដោយសារតែការមានចំណែកពីការធ្វើសមាធិនេះហើយ៕