គ្រាន់តែឈុត Kimberley ពាក់ទៅលេងសមុទ្រជាមួយសង្សារ តម្លៃស្មើផ្ទះល្វែងមួយជុង
ពេលនេះតារាសម្ដែងស្រីជួរមុខ Kimberley កំពុងចាយជីវិតយ៉ាងរីករាយបំផុតនៅតំបន់សមុទ្រជាមួយមិត្តប្រុសសំណព្វចិត្តចិត្តរបស់នាង គឺលោក Mark Prin ដោយអ្នកទាំងពីរបានប្រារព្ធខួបស្នេហារយៈ ៨ ឆ្នាំរបស់ពួកគេទាំងពីរ ។
គូស្នេហ៍តារាថៃដ៏ផ្អែមល្ហែមមួយគូនេះ បានបង្ហោះរូបថត ក៏ដូចជាសកម្មភាពល្អូកល្អិនរបស់ពួកគេតាមរយៈគណនីអ៊ីនស្ត្រាក្រាមជាហូរហែ ដើម្បីឱ្យអ្នកគាំទ្រពួកគេបានឃើញ ជាពិសេសតារាស្រីរូបស្រស់ Kimberley បានទម្លាយរូបថតស្អាតៗ ជាមួយឈុតសម្លៀកបំពាក់ៗភាគច្រើនសុទ្ធតែម៉ាកល្បីៗ តម្លៃមួយឈុតៗមិនតិចរយ ឬពាន់ដុល្លារនោះទេ ។
តួយ៉ាងឈុតអាវកាកពណ៌សប្រមាណជា ៤ ធ្នាប់ ស្លៀកជាមួយសំពត់ក្រឡាក្រោមជង្គង់ ព្រមជាមួយគ្រឿងនាឡិកាដៃ កងដៃ ការបូប មើលទៅស្រស់ស្អាតតែម្តង រីឯវិញកប់មិនធម្មតា។ ជាក់ស្តែង គ្រាន់តែតម្លៃអាវកាក់សមួយរបស់នាងមានតម្លៃ ៩៩០$, សំពត់តម្លៃ ៣៨០០$ , កាបូប តម្លៃ ៥៣០០$ , កូនកន្សែង តម្លៃ ៣៨០$, នាឡិកា តម្លៃ ២៥០០០$ , កងដៃ តម្លៃ ២៧៤០០$ , ខ្សែរក តម្លៃ ៤២០០$ ។
គួរបញ្ចាក់ផងដែរថា មួយឈុតដែលតារាស្រីរូបស្រស់ Kimberley ពាក់ មានតម្លៃសរុបរហូតទៅដល់ ៦៧០៧០$ ឯណោះ៕
ប្រភព៖ Instagram