មិនអស់លុយមួយរៀល តារាខ្មែរ ២ ដួង បានកាដូទូរស័ព្ទ iphone 13 ប្រើមុនគេមុនឯង
ជាទូទៅគេឃើញអ្នកសិល្បៈភាគច្រើន មិនថាតារាចម្រៀង ឬតារាសម្ដែងនោះទេ និយមតុបតែងខ្លួនកាលីបៗ របស់របរប្រើប្រាស់ក៏ទំនើបថ្លៃៗ ដើម្បីបង្ហាញពីភាពទាក់ទាញ និង ភាពឡូយឆាយមួយផ្នែកដល់ក្រសែភ្នែកមហាជន។
ខណៈទូរស័ព្ទដៃស៊េរីទំនើបតម្លៃខ្ទង់ជាងមួយពាន់ដុល្លារម៉ាក iphone 13 ចេញមិនទាន់បានប៉ុន្មានផង ស្រាប់តែតារាប្រុស ២ ដួង បានកាន់នៅក្នុងដៃយ៉ាងសង្ហា ហើយបង្ហោះនៅលើបណ្ដាញសង្គម ប៉ុន្ដែពួកគេមិនចំណាយលុយផ្ទាល់ខ្លួនទិញសូម្បីមួយរៀល ព្រោះនោះជាកាដូដែលមនុស្សជាទីស្រឡាញ់បានទិញជូន ។
នៅព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២១ នេះ តារាចម្រៀង កែវ វាសនា បានបង្ហោះសារបង្ហាញពីកាដូទូរស័ព្ទស៊េរីទំនើបម៉ាក iphone 13 pro max ដែលភរិយាជាទីស្រឡាញ់របស់លោក បានទិញជាអំណោយដើម្បីពញ្ញាក់អារម្មណ៍លោក ដោយលោកបានបង្ហោះសារអរគុណភរិយាថា «អរគុណចែ CHY លួចទិញឱ្យស្ងាត់ៗ ស្គាល់រសស្នេហ៍នៃគ្រាដំបូងហើយ ចឹងតើបានយល់សប្តិឃើញតែឈាម» ។
ស្រាប់តែនៅថ្ងៃ ២៧ ខែកញ្ញា ដដែលនេះ តារាចម្រៀង សុគន្ធ ថេរ៉ាយុ ក៏បានបង្ហោះរូបបង្ហាញពីកាដូថ្មី គឺទូរស័ព្ទដៃ iphone 13 pro max ដែរ ដោយលោកបានបង្ហោះយ៉ាងខ្លីថាអរគុណសម្រាប់កាដូ «Thank for gift» ៕