ហាយសូរ Sebastian Lee ដឹកដៃ Due ចាយលុយមិនស្តាយជួយកន្ទុំរុយជិះ ជះភាពអភិជននៅអាមេរិក
កាលពីពេលថ្មីៗកន្លងទៅនេះ តារាសម្ដែងស្រីស្រស់ Due Arisara និង សង្សារបណ្ដូលចិត្តសេដ្ឋីហាយសូរ Sebastian Lee បានកាន់ដៃគ្នាឡើងយន្តហោះទៅទឹកដីសហរដ្ឋអាមេរិក ដើម្បីដើរកម្សាន្ត។ ជាមួយដំណើរកម្សាន្តដ៏រីករាយនោះ តារាស្រី Due ក៏បានចេញមកបង្ហោះរូបភាពស្វីតៗ ផ្អែមល្ហែមនឹងសង្សារបណ្ដូលចិត្តផងដែរ។
កាលដែលទៅដល់ទឹកដីសហរដ្ឋតារាស្រី Due តែត្រូវបានសង្សារសំណព្វចិត្តនាំដើរកម្សាន្តទៅទីនេះទីនោះពុំសូវជាដាច់ឡើយ។ ជាពិសេស លោក Sabastian Lee ដែលជាសេដ្ឋីវាល់លានដុល្លារតែងតែចាយលុយជាច្រើន ធ្វើរឿង Surprise ផ្សេងៗដល់តារាស្រីស្រស់ Due។
តួយ៉ាង កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ លោក Sabastian Lee បាននាំតារាស្រីស្រស់រូបនេះជិះឧទ្ធម្ភាគចក្រមើលទេសភាពដ៏ស្រស់ស្អាតនៃដែនដីសហរដ្ឋអាមេរិក។ ទន្ទឹមនឹងការ Surprise ដ៏អសា្ចរ្យនោះ តារាស្រី Due ក៏បានបង្ហោះសារយ៉ាងស្វីតអរគុណទៅកាន់សង្សារបណ្ដូលចិត្តខ្លួនផងដែរ។ ក្នុងនោះនាងបានសរសេរថា ៖ «Always with you thanks for surprise Babe»។
ជាការពិត គូស្នេហ៍មួយគូត្រូវបានមហាជនចាត់ទុកជាគូស្នេហ៍ Best ព្រោះតារាស្រី Due និង សង្សារតែងតែបង្ហាញពីភាពស្អិតល្មួតចំពោះគ្នាស្ទើរតែគ្មានវិនាទីណាដែលពួកគេឆ្ងាយគ្នាឡើយ។ ជាមួយគ្នានោះ ប្រិយមិត្តអ្នកគាំទ្រនាងតែងតែបន់ឱ្យគូពួកគេសមបំណង និង ឆាប់បានកាប់ដៃគ្នាចូលរោងការឆាប់ៗ៕