កំពុងល្បីពេញស្រុក! Kaka KH ត្រូវជនឆ្លៀតឱកាសបន្លំជា សួស វីហ្សា ឆាតខ្ចីលុយ ១០០០ ដុល្លារ
ថ្មីៗនេះដែរ មហាជនអ្នកគាំទ្រជាច្រើនប្រាកដជាបានដឹងមកហើយពីការទិញគ្រឿងពេជ្រផង និង ការដាក់ទុនរកស៊ីជាបន្តបន្ទាប់ របស់អ្នកនាង សួស វីហ្សា និង ស្វាមី ដែលគិតទៅទឹកប្រាក់បានចំណាយប្រមាណជិត ១ លានដុល្លារទៅហើយ។ ក្នុងនោះ មហាជនជាច្រើនក៏បានលើកសរសើរពីប្តីប្រពន្ធសិល្បករ-ការិនី មួយគូនេះទៀតផង ថានៅក្មេងសោះតែមានទ្រព្យច្រើនសន្ធឹក និង ចេះបង្កើនការរកស៊ីជាច្រើនទៅហើយ។
យ៉ាងណាមិញ នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ ក្រឡេកទៅមើលតារាហ្វេសប៊ុកល្បីឈ្មោះអ្នកនាង Kaka KH ដែលកំពុងរស់នៅឯប្រទេសអូស្ត្រាលីឯនោះវិញ ក៏បានបង្ហោះសារហួសចិត្តនឹងរឿងមួយពាក់ព័ន្ធតារាចម្រៀង សួស វីហ្សា ផងដែរ ក៏ព្រោះតែមានជនខិលខូចបានបង្កើន Hack បន្លំខ្លួនជាអ្នកនាង សួស វីហ្សា ដើម្បីខ្ចីលុយ។
សារអមនឹងឆាតដែល Hacker នោះបានក្លែងជា សួស វីហ្សា អ្នកនាង Kaka KH បានរៀបរាប់ថា៖ «សូមប្រុងប្រយ័ត្ន FRIENDS n FANS ទាំងអស់គ្នាដែលបានស្គាល់កញ្ញា សួស វីហ្សា SOUS VISA ទាំងអស់គ្នា ACCOUNT គេ HACK ហើយ! អ្នកអើយចង់បោកអ្នកណាមកបោកយើង រឿងអីហេតុអីបានត្រូវមកខ្ចីលុយ $1000 ដុល្លារ? អត់បើកគ្រាប់ភ្នែកមើលទេអី? គ្រាន់តែនិយាយមកដឹងថាមិនមែនហ្វេន SOUS VISA បាត់ហើយប្រហែលជាគិតថា សួស វីហ្សា ក្ររហាមហើយមើលទៅ ប្តូរជំនាញចេញទៅ! មកសួរទៀតថា hacker អី? hacker ហ្នឹងគឺការ៉េមចេក ពេលលោកចោរនឹកឃើញថាខ្លួនឯងនិយាយខុសបច្ចេកទេស! ខូច ABA ផ្ញើតាម ABA បិទ account ចោលព្រោះខ្មាសខ្លួនឯងខ្លាំងពេក! ឥឡូវអាណិតណាស់ចាំខ្ញុំផ្ញើឱ្យ $20 តាមរយៈ BAB ជិះឡានក្រុងត្រឡប់ទៅរកម៉ែនៅឯស្រុកវិញ!Sous Visa»។
គួរជម្រាបដែរថា បើតាមការស្វែងរកឈ្មោះរបស់តារាចម្រៀង សួស វីហ្សា នៅលើបណ្តាញសង្គមហ្វេសប៊ុក គេបានឃើញថាពេលនេះ គឺរកឃើញតែផេកហ្វេសប៊ុករបស់អ្នកនាងប៉ុណ្ណោះ រីឯ account ហ្វេសប៊ុកផ្ទាល់ខ្លួន ដែលអ្នកនាងប្រើជាប្រចាំនោះត្រូវបាន Deactivate account ទៅហើយ