កប់ខ្លាំង! រឿងថ្មី Janie តួស្រីវ័យ ៤០ ឆ្នាំប៉ះកំលោះ Gulf វ័យ ២៤ ឆ្នាំ ចេញ Poster ដំបូង ញាក់សាច់ទ្រើតៗ
ថ្វីដ្បិតតែបច្ចុប្បន្ន នៅក្នុងសង្គមសិល្បៈមានតារាក្មេងៗ ស្រស់ស្អាតស្រករក្រោយជាច្រើន កាន់តែរីកដុះដាលច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្ដែខ្សែភាពយន្តខ្លះ ផលិតករត្រូវតម្រូវឱ្យជ្រើសរើសតួតាមប្រភេទសាច់រឿង ហើយពេលខ្លះអាចផ្លាស់ប្ដូររសជាតិថ្មី ដោយដាក់តួស្រីមានអាយុបងតួប្រុស ដើម្បីឱ្យសាច់រឿងកាន់តែទាក់ទាញ។
ជាក់ស្ដែង ខ្សែភាពយន្តភាគថៃថ្មីមួយដែលកំពុងថត នឹងខ្លះត្រៀមចាក់បញ្ចាំងក្នុងពេលឆាប់ៗ ក៏មានការចូករួមសម្តែងដោយតារាស្រីវ័យ ៤០ ឆ្នាំ នាង Janie Tienphosuwan និង តារាប្រុសវ័យក្មេងអាយុ ២៤ ឆ្នាំលោក Gulf Kanawut ផងដែរ។ ខណៈរឿងនេះកំពូងតែថតនៅឡើយ ប៉ុន្តែវាបានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រយ៉ាងខ្លាំង បន្ទាប់ពីបង្ហាញពីតួអង្គដែលមានគម្លាតអាយុគ្នាច្រើនបែបនេះ ក្នុងនោះពេលបានឃើញ Poster រឿងនេះទៀត កាន់តែធ្វើឱ្យអ្នកគាំទ្រនៅលែងស្ងៀមតែម្តង។
គួរឱ្យដឹងដែរថា រឿងថ្មីដែលតារាប្រុសស្រីខុសវ័យបានសហការសម្តែងរួមគ្នាដំបូងនេះមានចំណងជើងជាភាសាថៃថា «มัดหัวใจยัยซุปตาร์»។ រឿងភាគថ្មីនេះដែរ បានធ្វើឱ្យមហាជនអ្នកគាំទ្រមានការទន្ទឹងរង់ចាំយ៉ាងខ្លាំង ព្រោះអ្នកគាំទ្រចង់ឃើញតារាស្រីប្រុសគូនេះសម្ដែងមានភាពស័ក្ដិសមគ្នាកម្រិតណា។
ស្របពេលជាមួយគ្នានេះដែរ មានមហាជនមិនតិចទេ ដែលអួតសរសើរចំពោះតារាប្រុស Gulf ព្រោះទើបតែឈានជើងចូលមិនទាន់បានប៉ុន្មានផង បានចាប់ដៃគូជាមួយកំពូលតារាសម្ដែងជួរមុខបាត់ ពិតមិនធម្មតា៕