ផ្អើលទៀតហើយ! សឿ សុធារ៉ា ឱ្យ ខ្ញុង សងលុយជំពាក់ ស្រាប់តែ ខ្ញុង ដាក់ផាំងៗវិញបែបនេះ
ជឿថាប្រិយមិត្តដែលនិយមតាមដានជីវិតឯកជនរបស់អ្នកសិល្បៈប្រាកដជាបានជ្រាបហើយថា នៅលើបណ្ដាញសង្គមថ្មីៗនេះ មានរឿងភ្ញាក់ផ្អើលមួយទាក់ទងនឹងការជំពាក់លុយតុងទីនរវាងតារាសម្ដែង សឿ សុធារ៉ា និង តារាកំប្លែង ខ្ញុង ដោយកាលពីដើមចមដំបូង សឿ សុធារ៉ា បានប្រកាសក្ដែងៗនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថា ខ្ញុង បានជំពាក់លុយនាងមិនសង។
រឿងរ៉ាវអាស្រូវលុយកាក់ខាងលើបានផ្ទុះកាន់តែខ្លាំង ដោយក្នុងនោះមានអ្នកគាំទ្រមួយចំនួនយល់ថា តារាកំប្លែង ខ្ញុង ពិតជាបានជំពាក់លុយតារាស្រី សឿ សុធារ៉ា ពិតមែន។ រំលងមិនប៉ុន្មានថ្ងៃ ពោលគឺនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២១ នេះ តារាកំប្លែង ខ្ញុង ស្រាប់តែបង្ហោះសារថ្មីមួយ ទំនងដូចជាចង់ឆ្លើយតបទៅរឿងរ៉ាវខាងលើនេះវិញថា ៖ «មានបងប្អូនខ្លះមិនទាន់ដឹងរឿងច្បាស់កុំប្រញាប់វិនិច្ឆ័យទាំងងងឹតងងុល ព្រោះអាចនាំឱ្យអ្នកមានវិប្បដិសារី នៅថ្ងៃក្រោយដោយសារតែការគិតអគតិ ដោយសារតែអណ្ដាតអត់ឆ្អឹង និង មាត់អត់គម្របរបស់អ្នក»។
ដោយឡែក គ្រាន់តែ ខ្ញុង បង្ហោះសារខាងលើមិនបានប៉ុន្មាន ស្រាប់តែតារាសម្ដែង សឿ សុធារ៉ា ស៊ែរការផុសនេះ ហើយសរសេរ Caption ក្នុងន័យទារលុយពី ខ្ញុង ថា ៖ «សងលុយខ្ញុំមក ទំហំលុយ ថ្ងៃខែជំពាក់ខ្ញុំ»។
ងាកមកតារាកំប្លែក ខ្ញុង វិញ គ្រាន់តែឃើញអ្នកនាង សឿ សុធារ៉ា ស៊ែរផុសរបស់ខ្លួន ហើយថែមទាំងប្រកាសឱ្យនាងសងលុយបែបនេះ តារាកំប្លែង ខ្ញុង ក៏បានចូលទៅខំមិន ដោយឱ្យ សឿ សុធារ៉ា ចេញមុខដោះស្រាយផ្ទាល់ៗថាអ្នកណាជំពាក់អ្នកណាឱ្យពិតប្រាកដ ៖ «ចេញមុខមកកុំលាក់ខ្លួនអ៊ីចឹង ធារ៉ា ចេញមកដោះស្រាយជាមួយខ្ញុំ បញ្ជាក់ឱ្យច្បាស់អ្នកណាជំពាក់អ្នកណា»៕