ឌុច សុភា ជួបរឿងដ៏កម្សត់ធ្វើឱ្យគ្រប់គ្នាទប់ទឹកភ្នែកមិនបាន ពេលសង្សារសំណព្វចិត្តរបស់នាងបោះបង់ ! (វីដេអូ)
រឿងភាគដែលគ្រប់គ្នាកំពុងចាប់អារម្មណ៍ខ្លាំងរបស់ប៉ុស្តិ៍ហង្សមាស គឺរឿង «ផ្កាថ្ម» បានឆក់យកអារម្មណ៍អ្នកទស្សនាយ៉ាងខ្លាំងមិនធម្មតានោះទេ ។ កាលពីយប់មិញនៅក្នុងភាគទី ២ របស់រឿងនេះ គឺថាកម្សត់ស្រក់ទឹកភ្នែករហូតតែម្តង ដែលធ្វើឲ្យអ្នកទស្សនាចូលតួតាមមិនតិចឡើយ ។
នៅក្នុងឈុតដ៏កម្សត់របស់អ្នកនាង ឌុច សុភា ដែលត្រូវសង្សារសំណព្វចិត្តលោក យែម សំអូន បោះបង់ទៅរកស្រីអ្នកមានដែលសម្តែងដោយកញ្ញា កុល ដាវី នោះគឺពិតជាស្លុងអារម្មណ៍ខ្លាំងទៅតាមសាច់រឿងព្រមជាមួយនឹងការសម្តែងដ៏រស់រវើកហាក់បីដូចជាស្ថិតក្នុងឆាកជីវិតពិតៗតែម្តង ។
តាមរយៈខំមិនរាប់ពាន់នៅពេលដែលកំពុង Live លើហ្វេសប៊ុកដែលបានសរសើរលើរឿងភាគមួយនេះ គឺពិតជាសញ្ញាដ៏ល្អសម្រាប់វិស័យខ្សែភាពយន្តខ្មែរដោយស្រូបយកអ្នកទស្សនាមិនចាញ់ភាពយន្តបរទេសឡើយ ៕
ទស្សនាវីដេអូខាងក្រោម៖