កាក់កបណាស់! Yang Mi ទទួលបានតំណែងការងារថ្មីមួយ សហការដៃគូលំដាប់អន្តរជាតិ
នាពេលថ្មីៗកន្លងមកនេះ តារាសម្ដែងស្រីលំដាប់ A របស់ចិន Yang Mi បានលេចមុខធ្វើជាតារាតំណាងទទួលផ្សព្វផ្សាយឱ្យប្រេនម៉ាកលំដាប់អន្តរជាតិ ETRO ក្នុងនាមជាឯកអគ្គរដ្ឋទូតសកលថ្មី។
ក្នុងការទទួលយកតំណែងថ្មីមួយនេះ Yang Mi បានក្លាយជាតារានៃយុទ្ធនាការ Fall-Winter ឆ្នាំ ២០២១-២០២២ ដែលតំណាងឱ្យសេរីភាព ការសម្រេចចិត្ត និង ស្មារតីរឹងមាំនៃការរចនារបស់ Veronica Etroក៏ព្រោះតែជាតារាស្រី មានរចនាបថប្លែក និង ទាន់សម័យ មានចំណង់ចំណូលចិត្តដ៏អស្ចារ្យ ដែលបង្កប់នូវបុគ្គលិកលក្ខណៈពិសេសរបស់នារី ETRO យ៉ាងល្អឥតខ្ចោះ៕