នាយក្រឹម ញញឹមបិទមាត់មិនជិត ពេលបានកូនភ្លោះស្អាតមុខមាត់កាត់ទៅម្ដាយដូចពុម្ភតែមួយ
តារាកំប្លែង នាយក្រឹម និង ស្រីលាភ កំពុងមានគ្រួសារមួយប្រកបដោយសុភមង្គល បន្ទាប់ពីពួកគេទាំងពីរទទួលបានកូនភ្លោះស្រី ២ នាក់ជាចំណងដៃ។
និយាយដល់រឿងកូនចៅ ភ្លេចៗត្រចៀកកូនភ្លោះស្រីទាំងពីររបស់តារាកំប្លែងជើងចាស់ នាយក្រឹម និង ស្រីលាភ កាន់តែធំធាត់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ចំណែកឯមុខមាត់កូនភ្លោះទាំងពីរ ក៏ស្រស់ស្អាតមូលកំប្លង់ៗ ហើយបើពិនិត្យឱ្យដិតដល់ទៅ នាងតូចទាំងពីរនាក់នេះ មានទម្រង់មុខស្រស់ស្អាតកាត់ទៅម្ដាយ គឺតារាកំប្លែង ស្រីលាភ ប្រៀបដូចពុម្ភតែមួយ។
ស្ថិតក្នុងវ័យធ្វើជាជីតារបស់គេបានទៅហើយ ប៉ុន្ដែ នាយក្រឹម បែរជាមានកូនតូចជារបស់ខ្លួនឯង ធ្វើឱ្យតារាកំប្លែងចាស់វស្សារូបនេះ ដក់ចិត្តស្រឡាញ់កូនស្រីភ្លោះទាំងពីរច្រើនខ្លាំងមិនស្ទើរឡើយ ជាពិសេសនាងតូចទាំងពីរធំឡើងកាន់តែស្រស់ស្អាតគួរឱ្យក្នាញ់ទៀតនោះ ធ្វើឱ្យ នាយក្រឹម ដែលជាឪពុកសប្បាយចិត្តញញឹមបិទមាត់មិនជិតឡើយ៕