ស្រាបៀរ អាន់ឆ័រ រូបរាងថ្មីរំលេចពីកិត្តិនាម និង គុណភាពលំដាប់អន្តរជាតិ ដោយរក្សានូវរសជាតិដើមស្រាលស្រទន់ ល្អឥតខ្ចោះតែមួយគត់របស់ខ្លួន
រាជធានីភ្នំពេញ៖ ស្រាបៀរ អាន់ឆ័រ បានដាក់ចេញនូវរូបរាងកំប៉ុងថ្មីរបស់ខ្លួនហើយ កាលពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅក្នុងកម្មវិធីសម្ពោធ ដោយមានការចូលរួមជាកិត្តិយសពីកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជានិងជាទូតសុច្ឆន្ទៈ លោក ខេមរៈ សិរីមន្ត និង តារាបណ្តាញសង្គមជាច្រើនរូបផ្សេងទៀត។
រូបរាងដ៏ស្រស់ស្អាតនេះត្រូវបានរំលេចដោយរលកពណ៌ខៀវ នៅលើផ្ទៃកំប៉ុងពណ៌ក្រហមលាយទឹកប្រាក់ដ៏ភ្លឺចែងចាំង ដែលធ្វើឲ្យរូបសញ្ញាយុទ្ធថ្កាកាន់តែលេចធ្លោ ព្រមទាំងបង្ហាញពីភាពស្រាលស្រទន់នៃរសជាតិគុណភាពខ្ពស់នៃស្រាបៀរ អាន់ឆ័រ។
ជាមួយនឹងវិសាលភាពនៃប្រវត្តិនៃការកកើតរបស់ខ្លួន តាំងពីឆ្នាំ ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ស្រាបៀរ អាន់ឆ័រ បានក្លាយជាស្រាបៀរដែលប្រជាជនកម្ពុជានិយមពិសារអស់រយៈពេលជាង ៨៨ ឆ្នាំ។ ហើយរូបរាងថ្មីដ៏ស្រស់ឆើតឆាយរបស់ ស្រាបៀរ អាន់ឆ័រមិនត្រឹមតែឆ្លុះបញ្ចាំងពីកិត្តិនាមដែលមានអស់រយៈពេលជាយូរលុងមកហើយ តែវាក៏ជាសក្ខីភាពនៃការរីកចម្រើននៃអ្នកជំនាន់ក្រោយផងដែរ។ ស្របៀរ អាន់ឆ័រ បានក្លាយជាស្រាបៀរដែលតំណាងឲ្យភាពរីករាយនៃការជួបជុំរបស់អ្នករាល់គ្នា។
ការបង្ហាញនូវស្រាបៀរ អាន់ឆ័រ កំប៉ុងថ្មីត្រូវបានប្រារព្ធធ្វើឡើងដោយការសម្តែងរាំយ៉ាងពិសេស សបញ្ជាក់ពីភាពវិវត្តិខ្លួនរបស់ស្រាបៀរ អាន់ឆ័រ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ កម្មវីធីនេះក៏មានវត្តមាន កញ្ញា សុភ័ក្រ កុសុម៉ា និង លោក គឿន នភាល័យ ជាពិធីករនៃកម្មវិធីរួមជាមួយនឹងតារាកិត្តិយសជាច្រើនរូបរួមមាន នាយ ព្រែក អ្នកនាង សោម ស្រីនាថ និង លោក សយ សេងហួរ ដែលបានតុបតែងនៅក្នុងស្ទាយនៃរូបរាងថ្មីរបស់ស្រាបៀរ អាន់ឆ័រ។
ទូតសុច្ឆន្ទៈរបស់ស្រាបៀរ អាន់ឆ័រ លោក ខេមរៈ សិរីមន្ត បានបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់លោកទៅលើរូបរាងថ្មីរបស់ស្រាបៀរ អាន់ឆ័រ ថា បានធ្វើឲ្យលោកចងចាំពីអនុស្សាវរីយ៍ល្អៗដែលលោកមានជាមួយនឹងក្រុមគ្រួសារ និង មិត្តភក្តិរបស់លោក។
លោកបាននិយាយថា ៖ «ស្រាបៀរ អាន់ឆ័រ បាននៅជាមួយពួកយើងអស់រយៈពេលជាយូរលុងណាស់មកហើយ វាក៏បានក្លាយជាចំណែកមួយនៃគ្រប់ពេលវេលារីករាយរបស់ខ្ញុំដែរ។ ខ្ញុំពិតជារំភើប និង រីករាយចំពោះការផ្លាស់ប្តូររូបរាងថ្មីរបស់ស្រាបៀរ អាន់ឆ័រ ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងរង់ចាំស្វាគមន៍ស្រាបៀរ អាន់ឆ័រ រូបរាងថ្មីជាមួយខ្ញុំទាំងអស់គ្នា ជាមួយនឹងរសជាតិស្រាលស្រទន់ងាយពិសារដូចដើម»។
ដើម្បីប្រារព្ធកម្មវិធីសម្ពោធរូបរាងថ្មីដ៏ឱឡារិកនេះ ស្រាបៀរ អាន់ឆ័រ បានធ្វើការផ្តល់ជូនយ៉ាងពិសេសទៅកាន់អតិថិជននិងអ្នកគាំទ្ររបស់ខ្លួនជាមួយនឹងការចែកជូនស្រាបៀរ អាន់ឆ័រ ចំនួន ៣ កេស ដល់អ្នកដែលបានធ្វើការថតរូបរបស់ខ្លួនជាមួយនឹងស្រាបៀរ អាន់ឆ័រ កំប៉ុងថ្មី ផុសនៅលើហ្វេសប៊ុក ជាមួយនឹងពាក្យ #NewLook #SameSmoothTaste។
អំពីស្រាបៀរ អាន់ឆ័រ
ស្រាបៀរ អាន់ឆ័រ គឺជាស្រាបៀរប្រកបដោយកិត្តិនាមមួយក្នុងចំណោមម៉ាកស្រាបៀរផ្សេងៗទៀតរបស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា។ កេរ្តិ៍ឈ្មោះរបស់ស្រាបៀរ អាន់ឆ័រ បានល្បីរីកសុះសាយនៅជុំវិញសកលលោក។ ជាមួយនឹងការប្តេជ្ញារបស់ខ្លួនក្រោមអត្តសញ្ញាណ «ស្រាបៀរសម្រាប់ពេលវេលាល្អៗ» ស្រាបៀរ អាន់ឆ័រ បានក្លាយជាស្រាបៀរដ៏ពេញនិយមរបស់ប្រជាជនកម្ពុជា ជាមួយនឹងរសជាតិស្រស់ ស្រាលស្រទន់ ងាយពិសា ស្តង់ដារអន្តរជាតិ។ រសជាតិដ៏ស្រទន់នេះបានទាក់ទាញអ្នកគាំទ្រមកពីគ្រប់ស្រទាប់ និង គ្រប់វិស័យឲ្យកាន់តែនិយមចូលចិត្ត និង គាំទ្រកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ពួកយើងពិតជាមានមោទនភាពចំពោះស្រាបៀរ អាន់ឆ័រ ដែលទទួលបានគាំទ្រយ៉ាងច្រើន និង បានឈ្នះពានរង្វាន់ជាង ៣០ ពីជុំវិញពិភពលោក។ ថ្មីៗនេះ ស្រាបៀរ អាន់ឆ័រ បានដាក់ចេញនូវស្រាបៀរ អាន់ឆ័រវ៉ាយ ផលិតពីអង្ករបាត់ដំបងដ៏ប្រណីតដែលស័ក្តិសមឥតខ្ចោះសម្រាប់ការទទួលទានជាមួយអាហារគ្រប់មុខ។
អំពីក្រុមហ៊ុន ហ៊ិននីគែនកម្ពុជា
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលមានឈ្មោះដើមថាជា ក្រុមហ៊ុន Cambodia Brewery Limited (CBL) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៤។ សព្វថ្ងៃនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាមានចំណែកទីផ្សារផ្នែកបុព្វលាភនាំមុខគេ និង ជាក្រុមហ៊ុនស្រាបៀរឈានមុខគេនៅក្នុងទីផ្សារស្រាបៀរប្រចាំប្រទេសកម្ពុជា។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានផ្តល់ឱកាសការងារជាង ៧០០ កន្លែងដល់ប្រជាជនក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានផលិត ចែកចាយ និង ដាក់ចេញលើទីផ្សារនូវម៉ាកស្រាបៀរទាំងក្នុងតំបន់ និង អន្តរជាតិរបស់ខ្លួនរួមមាន ស្រាបៀរ ហ៊ិននីគែន Tiger អេប៊ីស៊ី អ៊ិចស្ត្រាស្តោត អាន់ឆ័រ និង ហ្គោលក្រោននៅពេញផ្ទៃប្រទេស។ ដូចគ្នានឹងការដំណើរនៅពីជុំវិញពិភពលោកដែរ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ប្តេជ្ញាលើការបង្កើតថ្មី ការបណ្តាក់ទុនរយៈពេលវែង ការដាក់លក់ប្រកបដោយគោលការណ៍ និង ផ្តោតលើការគ្រប់គ្រងតម្លៃ។ ក្រោមពាក្យស្លោក «ស្រាបៀរសម្រាប់ពិភពលោកឲ្យកាន់តែប្រសើរ» និរន្តរភាពត្រូវបានឆ្លាក់នៅក្នុងបេះដូងនៃអជីវកម្មរបស់យើង៕
ទំនាក់ទំនងសារព័ត៌មាន
ឡេង ស្រីនិច
MSA Marketing Solutions Asia
sreynich@msacam.com +(855) 86 216 520