ព្រោះតែរឿងមួយនេះ Kwan ធ្វើឱ្យម្តាយស្រក់ទឹកភ្នែកម៉ាត់ៗ កណ្តាលចំណោមមនុស្ស
តារាស្រី Kwan Usamanee អ្នកណាៗក៏ដឹងដែរថា បើទោះបីជានាងកំព្រាឪពុក តែនាងក៏មានម្តាយម្នាក់ចាំជួយលើកទឹកចិត្ត និង បីបាច់នាងមិនឱ្យនាងមានអារម្មណ៍ឯកាឡើយ។ បើងាកទៅមើលពីជីវិតពិតរបស់តារាស្រីរូបនេះ និង ម្តាយ ពិតជាធ្វើឱ្យមហាជនមានការស្ងើចសរសើរណាស់ ព្រោះនាងជាកូនកតញ្ញូចំពោះម្តាយណាស់ នាងទៅណាមកណាតែងតែមានវត្តមានម្តាយជានិច្ច។
ដោយឡែក ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ តារាស្រី Kwan បានបង្ហើបពីអារម្មណ៍ពិតមួយដែលមិនធ្លាប់បង្ហាញពីមុន ទាក់ទងទៅនឹងជីវិតគូរបស់នាង នៅក្នុងកម្មវិធី 3 Zeep ដែលមានលោក Kanchai , Aff និង តារាស្រី Chompoo ជាពិធីករផងដែរ។
ជាក់ស្តែង ពេលនោះលោក Kanchai ក៏បានសួទៅកាន់នាងថា ៖ «ប្រសិនបើគូស្នេហ៍ថើប Kwan នៅមុខម្តាយ តើ Kwan គិតយ៉ាងមិច?»។ ស្របពេលនោះដែរ Kwan ឆ្លើយទៅកាន់ពិធីករយ៉ាងប្រាកដក្នុងចិត្តថា ៖ «គឺមនុស្សប្រុសដែលចូលមកក្នុងជីវិតនាង ធ្វើអ្វីក៏ដោយត្រូវតែគោរពម្តាយនាងជាមុនសិន ព្រោះនាងមានតែម្តាយម្នាក់នោះទេ ដូច្នេះបើគេស្រឡាញ់នាងពិត ត្រូវទទួលយកអ្វីដែលជាគោលគំនិតរបស់នាង»។
នាងក៏បន្ថែមទៀតថា ៖ «អ្វីដែលសំខាន់ប្រសិនបើនាងទៅណាមកណាជាមួយអ្នកណាក៏ដោយ នាងមិនអាចទុកម្តាយឱ្យនៅតែផ្ទះម្នាក់ឯកបានទេ នាងត្រូវយកគាត់ទៅតាមខ្លួននាងជានិច្ច ហើយប្រសិនបើបុរសដែលចូលមកនោះទទួលយកមិនបាន នាងក៏មិនអាចទាក់ទងគ្នាដែរ មានតែចែកផ្លូវគ្នាតែម្តងទៅ ព្រោះត្រូវតែឱ្យតម្លៃអ្នកដែលបានបង្កើតរូបនាងមកឱ្យឃើញពន្លឺថ្ងៃ និង ក្លាយជាមនុស្សស្រីដែលគេស្រឡាញ់ម្នាក់នេះ»។
យ៉ាងណាមិញ ពាក្យទាំងប៉ុន្មានម៉ាត់ដែល kwan និយាយចេញមក មិនត្រឹមតែមហាជនទេដែលស្លុងក្នុងចិត្ត តែសូម្បីតែម្តាយបង្កើតរបស់នាងដែលកំពុងតែអង្គុយមើលកូនស្រីក៏ស្រក់ទឹកភ្នែកទាំងរំជួលក្នុងចិត្តតែម្តងនាពេលនោះ៕
ប្រភព៖ Khaosod