ថយចុះជាលំដាប់! ថ្ងៃទី ៥ រកឃើញអ្នកឆ្លងកូវីដ ៧៨ នាក់ ឯអ្នកស្លាប់ថ្មី ០៥ នាក់
នៅថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីជំងឺកូវីដ-១៩ ឱ្យបានដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៧៨ នាក់ ដែលជាលទ្ធផលបញ្ជាក់ដោយ PCR ដែលក្នុងនោះមានករណីនាំចូលពីបរទេសចំនួន ១០ នាក់។
បន្ថែមលើសពីនេះ ក្រសួងសុខាភិបាល ក៏បានរាយការណ៍អំពីតួលេខអ្នកស្លាប់នៅក្នុងថ្ងៃនេះផងដែរ ដោយក្រុមគ្រូពេទ្យបានរកឃើញមានអ្នកជំងឺកូវីដ-១៩ ស្លាប់ចំនួន ០៥ នាក់ (មិនបានចាក់វ៉ាក់សាំង ០៣ នាក់) ខណៈមានអ្នកជាសះស្បើយចំនួន ៨២ នាក់ បានជាសះស្បើយពេញលេញ ត្រឡប់ទៅផ្ទះវិញ។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេស កើនឡើងដល់ ១១៨ ៩៤៨ នាក់
– អ្នកជាសះស្បើយមានចំនួនសរុប ១១៥ ២៨៩ នាក់
– អ្នកស្លាប់មានចំនួនសរុប ២ ៨១៨ នាក់៕
ខាងក្រោមនេះ ជាលិខិតប្រកាសរបស់ក្រសួងសុខាភិបាល៖