បើកភ្លើងខៀវហើយ! ស្រីនា បន់វត្ថុស័ក្ដិសិទ្ធិ ផ្សងឱ្យជួបគូអនាគតដូចបុរសម្នាក់នេះ
Youtuber វ័យក្មេងដែលកំពុងលេចធ្លោខ្លាំង ស្រីនា បានប្រកាសនៅលើបណ្ដាញសង្គមផ្សងចង់បានគូអនាគត ធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះអាចនិយាយបានថាកន្លងមក ស្រីនា មិនធ្លាប់បង្ហើបថាខ្លួនមានគូស្នេហ៍ ឬកំពុងទាក់ទងមើលចិត្តថ្លើមជាមួយអ្នកណាម្នាក់ឡើយ ស្រាប់តែនៅសុខៗ នាងបែរជាប្រកាសបែបនេះទៅវិញ។
ពិតណាស់ចំពោះបុរសដែលស្រីស្អាតពោរពេញដោយទេពកោសល្យ ស្រីនា ផ្សងចង់ជួបជាគូអនាគតនោះគឺ បុរសដែលមានលក្ខណៈសម្បត្តិដូចលោកប៉ារបស់នាងអ៊ីចឹង។ ស្រីនា បានបង្ហោះរូបថតលោកប៉ាជាទីស្រឡាញ់នៅលើបណ្ដាញសង្គមជាច្រើនសន្លឹកហើយរៀបរាប់ថា «ឱលោកតាអើយ ខំធ្វើបុណ្យរាល់ថ្ងៃ ចៅបន់ឱ្យជួបគូអនាគតឱ្យបានដូច…….ប៉ាៗខ្ញុំមក សាធុសាធុ»។
ស្រីនា បន់ផ្សងវត្ថុស័ក្ដិសិទ្ធិសូមជួបគូអនាគតឱ្យដូចលោកប៉ារបស់ខ្លួន ចំឱកាសខួបអាពាហ៍ពិពាហ៍ ២២ ឆ្នាំរបស់លោកប៉ាអ្នកម៉ាក់របស់នាង ហើយការបន់ស្រន់នេះ ធ្វើឱ្យមហាជនជាច្រើនយល់ថា ស្រីនា ចង់បានគូអនាគតដូចលោកប៉ា ទំនងជាលោកប៉ានាង គឺជាបុរសដែលមានទំនួសខុសត្រូវខ្ពស់ ចេះស្រឡាញ់មើលថែ ផ្ដល់ភាពកក់ក្ដៅ និង ពេលវេលាគ្រប់គ្រាន់ដល់ប្រពន្ធកូន នេះបើតាម Youtuber វ័យក្មេងរូបនេះ បង្ហាញសកម្មភាពខ្លះនៃជីវិតគ្រួសារនាងតាមរយៈវីដេអូ Vlog កន្លងមក ៕