(វីដេអូ) ខ្ជិលទុកឱ្យសង្ស័យទៀត ពេលនេះ Pat ដឹកដៃ Por ឡើងប៉ុស្តិ៍បញ្ជាក់ការពិតពីទំនាក់ទំនងកំពុងល្បីហើយ
ជឿជាក់ថាប្រិយមិត្តច្បាស់នៅចាំជាក់ជាពុំខានអំពីរឿងរ៉ាវតារាស្រី Pat Napapa និង តារាប្រុស Por Unnop កាលពីពេលកន្លងទៅបន្ទាប់ពីមានផ្ទុះព័ត៌មានពេញបណ្ដាញសង្គម និង សារព័ត៌មានថាពួកគេកំពុងតែស្រឡាញ់គ្នា និង មានទំនាក់ទំនងគ្នាបែបស៊ីជម្រៅ។
ជាមួយនឹងព័ត៌មាននេះ បានល្បីកក្រើកសុសសាយពេញសង្គមសិល្បៈហើយ មានមហាជនជាច្រើនដែលទន្ទឹងរង់ចាំមើលថារឿងនោះពិតឬយ៉ាងណា? កន្លងទៅអស់មួយរយៈធំ ទើបតែពេលថ្មីនេះ តារាស្រី Pat និង តារាប្រុសរូបសង្ហា Por បានកាន់ដៃគ្នាឡើងកម្មវិធីសម្ភាសមួយដោយនិយាយពីបញ្ហាដែលកំពុងផ្ទុះឡើងនេះ។
បើតាមបទសម្ភាសលោក Por និង តារាស្រី Pat បានបញ្ជាក់ច្បាស់ៗថា ពេលនេះពួកគេពុំមានទំនាក់ទំនាក់ទំនងគ្នានោះឡើយ ប៉ុន្តែពួកគេរាប់អានគ្នាមកយូរហើយ។ ជុំវិញពាក្យដែលតារាប្រុស Por ធ្លាប់និយាយថាស្រឡាញ់ Pat នោះ គឺក្នុងន័យថាលោកស្រឡាញ់អត្តចរិតរបស់នាង ស្រឡាញ់គោរពនាង ពុំមែនក្នុងន័យបែបស្នេហានោះដែរ ក៏ប៉ុន្តែមហាជនហាក់មានការយល់ច្រឡំតែប៉ុណ្ណោះ សរុបគឺសម្ពន្ធភាពអ្នកទាំងពីរមិនមានអ្វីលើសពីមិត្តភាពនោះទេ៕