ផ្ទុះសង្ស័យ Mai Davika និង Ter ជិតរៀបការ ក្រោយឃើញពាក់ចិញ្ចៀននាងដៃ ថ្ងៃខួបស្នេហ៍ ៤ ឆ្នាំ
អស់រយៈពេល ៤ ឆ្នាំហើយ ដែលតារាស្រី Mai Davika និង តារាប្រុស Ter Chantavit បានចាប់ដៃគ្នាសាងស្នេហាយ៉ាងផ្អែមល្ហែមនៅចំពោះមុខគ្រួសារទាំងសងខាង និង ចំពោះមុខមហាជនអ្នកគាំទ្រផងដែរ។ បើងាកទៅមើលពីជីវិតស្នេហ៍របស់អ្នកទាំងពីរហាក់បីដូចជាផ្អែមល្ហែមខ្លាំងណាស់ មហាជនឃើញហើយស្ទើរតែមិនច្រណែនមិនបាន។
ដោយឡែក នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ត្រូវជាថ្ងៃគម្រប់ខួបស្នេហ៍ ៤ ឆ្នាំ របស់អ្នកទាំងពីរ ដែលពិតជាមិនងាយនោះទេ ទម្រាំអ្នកទាំងពីរកាន់ដៃគ្នាមកដល់ចំណុចនេះ ហើយស្រឡាញ់គ្នាបែបនេះនោះ។ លើសពីនេះទៅទៀត ក្នុងថ្ងៃគម្រប់ខួបស្នេហ៍នេះដែរ គេឃើញអ្នកទាំងពីរក៏បានបង្ហាញភាពផ្អែមល្ហែមមិនស្ទើរនោះទេបង្អួតដល់មហាជន ជាពិសេសតារាស្រី Mai Davika ដែលនាងមានសំណាងទទួលបានការយកចិត្តទុកដាក់ពីគូស្នេហ៍ Ter chantavit យ៉ាងខ្លាំង ព្រោះនាងទទួលបានការ Sorprise បាច់ផ្កាដ៏ធំពីគូស្នេហ៍នៅលើទូកតែពីរនាក់នៅន្លេរចៅផាយ៉ា យ៉ាង Romantic ទៀតផង។
អ្វីដែលមហាជនចាប់អារម្មណ៍ខ្លាំង និង ញញឹមបិតមាត់មិនជិតនោះគឺ មហាជនសង្ស័យថាអ្នកទាំងពីរអាចនឹងមានដំណឹងល្អឆាប់ៗ ព្រោះគេសង្កេតឃើញ តារាស្រី Mai Davika មានពាក់ចិញ្ចៀននៅនាងដៃ ដែលវាជារឿងដ៏គួរឱ្យសង្ស័យណាស់ ព្រោះកន្លងមកនាងមិនដែលពាក់បែបនេះនោះទេ។ ទោះជាយ៉ាងណា រឿងពិតជាក់ស្តែងនៅមិនទាន់មានការបង្ហើបនោះទេ មានតែចាំមើលដំណឹងពីអ្នកទាំងពីរតែប៉ុណ្ណោះ៕
ប្រភព៖ daradaily