អុំទូកថ្ងៃទី ១! រកឃើញអ្នកឆ្លង ៥៤ នាក់ ជាសះស្បើយ ៥០ នាក់ និងស្ល-ា-ប់ ៥ នាក់
នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២១ ដែលត្រូវជាថ្ងៃទី ១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីជំងឺកូវីដ-១៩ ឱ្យបានដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៤ នាក់ ដែលទាំងនេះជាលទ្ធផលបញ្ជាក់ដោយ PCR ដែលក្នុងនោះមានករណីនាំចូលពីបរទេសចំនួន ៤ នាក់។
បន្ថែមលើសពីនេះ ក្រសួងសុខាភិបាល ក៏បានរាយការណ៍អំពីតួលេខអ្នកស្លាប់នៅក្នុងថ្ងៃនេះផងដែរ ដោយក្រុមគ្រូពេទ្យបានរកឃើញមានអ្នកជំងឺកូវីដ-១៩ ស្លាប់ចំនួន ៥ នាក់ (មិនបានចាក់វ៉ាក់សាំងទាំង ៥ នាក់) ខណៈមានអ្នកជាសះស្បើយចំនួន ៥០ នាក់ បានជាសះស្បើយពេញលេញ ត្រឡប់ទៅផ្ទះវិញ។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេស កើនឡើងដល់ ១១៩ ៧៤១ នាក់
– អ្នកជាសះស្បើយមានចំនួនសរុប ១១៦ ១២២ នាក់
– អ្នកស្លាប់មានចំនួនសរុប ២ ៨៨៧ នាក់៕
ខាងក្រោមនេះ ជាលិខិតប្រកាសរបស់ក្រសួងសុខាភិបាល៖