ចេញហើយ! ថ្ងៃនេះ មានអ្នកឆ្លងកូវីដ កើនជាងម្សិលមិញ ២ នាក់ និងអ្នកស្លាប់ធ្លាក់សល់ ៤ នាក់
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីជំងឺកូវីដ-១៩ ឱ្យបានដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៩ នាក់ កើនឡើងជាងថ្ងៃម្សិលមិញចំនួន ០២ នាក់ ដោយម្សិលមិញមានអ្នកឆ្លងត្រឹម ៣៧ នាក់ប៉ុណ្ណោះ ដែលទាំងនេះជាលទ្ធផលបញ្ជាក់ដោយ PCR។ ក្នុងនោះចំពោះករណីនាំចូលពីបរទេសក្នុងថ្ងៃនេះ គឺមានចំនួន ០៦ នាក់។
បន្ថែមលើសពីនេះ ក្រសួងសុខាភិបាល ក៏បានរាយការណ៍អំពីតួលេខអ្នកស្លាប់នៅក្នុងថ្ងៃនេះផងដែរ ដោយក្រុមគ្រូពេទ្យបានរកឃើញមានអ្នកជំងឺកូវីដ-១៩ ស្លាប់ចំនួន ០៤ នាក់ (មិនបានចាក់វ៉ាក់សាំង ០២ នាក់) ខណៈមានអ្នកជាសះស្បើយចំនួន ៣៤ នាក់ បានជាសះស្បើយពេញលេញ ត្រឡប់ទៅផ្ទះវិញ។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេស កើនឡើងដល់ ១១៩ ៩៤៣ នាក់
– អ្នកជាសះស្បើយមានចំនួនសរុប ១១៦ ៣២០ នាក់
– អ្នកស្លាប់មានចំនួនសរុប ២ ៩០៩ នាក់៕
ខាងក្រោមនេះ ជាលិខិតប្រកាសរបស់ក្រសួងសុខាភិបាល៖