ជប៉ុន រកឃើញករណីឆ្លងវីរុសបំប្លែងខ្លួន អូមីក្រុងលើកដំបូង ក្រោយប្រកាសបិទជើងហោះហើរបានមួយថ្ងៃ
នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ប្រទេសជប៉ុន បានប្រកាសរកឃើញករណីដំបូងនៃវីរុសបំប្លែងខ្លួនថ្មី អូមីក្រុងចូលក្នុងប្រទេស ដែលការរកឃើញនេះគឺត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ ក្រោយអាជ្ញាធរប្រកាសរឹតបន្តឹងច្រកព្រំដែន និងជើងហោះហើរដើម្បីបញ្ចៀសការឆ្លងវីរុសបំប្លែងខ្លួនថ្មីនេះ។
បើតាមការបញ្ជាក់របស់អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលបានឱ្យដឹងថា ៖ «ជុំវិញអ្នកធ្វើដំណើរមកពីប្រទេស Namibia ពួកយើងបានរកឃើញករណីឆ្លងវីរុសបំប្លែងខ្លួនថ្មី អូមីក្រុងចំនួន ១ ករណី ក្រោយការពិនិត្យវាយតម្លៃនៅឯវិទ្យាស្ថានជាតិនៃជំងឺឆ្លង។ នេះគឺជាករណីវីរុសបំប្លែងខ្លួនថ្មី អូមីក្រុងលើកដំបូងហើយ ដែលរកឃើញក្នុងប្រទេសជប៉ុន។ អ្នកជំងឺដែលឆ្លងគឺជាបុរស មានវ័យខ្ទង់ ៣០ ឆ្នាំ ដោយបច្ចុប្បន្នកំពុងដាក់ផ្ដាច់ខ្លួននៅមណ្ឌលព្យាបាល»៕
ប្រភព៖ NDTV