ក្តៅៗ! ថៃរកឃើញករណីកូវីដបំបែ្លងថ្មី «អូមីក្រុង» លើកដំបូងក្នុងប្រទេសហើយ
តាមសារព័ត៌មានក្នុងស្រុកថៃជាច្រើនបានឱ្យដឹង នៅថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២១ នេះថា ប្រទេសថៃបានរកឃើញករណីកូវីដប្រភេទបំប្លែងថ្មី «អូមីក្រុង» ជាករណីដំបូងបង្អស់របស់ខ្លួនហើយ។ ក្នុងនោះ អ្នកជំងឺដំបូងរូបនេះ គឺជាជនជាតិអាមេរិក ដែលធ្វើដំណើរហោះហើរមកពីប្រទេសអេស្ប៉ាញ។
យ៉ាងណាមិញ ការធ្វើតេស្តរបស់អ្នកជំងឺលើកទីមួយ គឺនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ បានទទួលលទ្ធផលសង្ស័យឆ្លង« អូមីក្រុង» ខ្ពស់រហូតដល់ ៩៩.៩២ ភាគរយ តែការធ្វើតេស្តលើកទី ២ កាលពីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២១ នេះ ព័ត៌មានបឋមបានបញ្ជាក់ថាករណីនេះ គឺពិតជាករណី «អូមីក្រុង» ដំបូងរបស់ថៃពិតប្រាកដមែន៕
ប្រភព៖ WorkpointTODAY