អ្នកណាខ្លះរង់ចាំប្រូម៉ូសិនចុងឆ្នាំពី OPPO? ឆ្នាំនេះ OPPO ផ្តល់ជូនដល់អតិថិជនលើពីការរពឹងទុក ចាប់ពីថ្ងៃទី 8 ខែធ្នូ ឆ្នាំ 2021 ដល់ថ្ងៃទី02 ខែមករា ឆ្នាំ 2022
បុណ្យណូអែល និង ឆ្នាំថ្មី ឆ្នាំ2022 ខិតជិតចូលមកហើយ! បានត្រៀមកាដូសម្រាប់ខ្លួនឯង និង មនុស្សជាទីស្រលាញ់ហើយនៅ? មិនដឹងថាគួរទិញអ្វីមែនទេ?
អំឡុងពេលនេះប្រូម៉ូសិនចុងឆ្នាំពី OPPO ដ៏អស្ចារ្យក៏បានមកដល់ផងដែរ ដែលជាឱកាសដ៏ពិសេស និង ភ្ញាក់ផ្អើលបំផុតមិនធ្លាប់មានពីមុនមក។ លើកនេះចំណេញជាងសម្រាប់កម្មវិធីប្រូម៉ូសិនចុងឆ្នាំធ្វើឡើងចាប់ផ្តើមនៅថ្ងៃទី 8 ខែធ្នូ ឆ្នាំ 2021 រហូតដល់ថ្ងៃទី 02 ខែមករា ឆ្នាំ 2022 ដោយអតិថិជននឹងទទួលបានកាដូ ព្រមទាំងការបញ្ចុះតម្លៃពិសេសតាមលក្ខខណ្ឌខាងក្រោម ៖
• ទិញ OPPO A95 តម្លៃ $299 ថែមកាដូតម្លៃ $183 រួមមាន ៖
– កាតាបស្ពាយ តម្លៃ $25
– Speaker តម្លៃ $29
– ស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់គម្រោងអ៊ីនធើណេត 12សប្តាហ៍ (ចាប់ពីថ្ងៃទី 14 ធ្នូ 2021 នឹងទទួលបានស៊ីមលេខធម្មតាជំនួសវិញ)។
• ទិញ OPPO Reno6 Z 5G តម្លៃ $419 ថែមកាដូតម្លៃ $62
– កាតាបស្ពាយ តម្លៃ $29
– Speaker តម្លៃ $29
– ស៊ីមស្មាតលេខធម្មតាភ្ជាប់គម្រោងអ៊ីនធើណេត 12 សប្តាហ៍
• បញ្ចុះតម្លៃ $40 ចំពោះកាស OPPO Enco X ពីតម្លៃដើម $169 សល់តែ $129 ប៉ុណ្ណោះ។
• បញ្ចុះតម្លៃ $10 ចំពោះការទិញនាឡិកា OPPO Band ផ្គួបជាមួយទូរស័ព្ទ OPPO គ្រប់ម៉ូឌែល។
• បញ្ចុះតម្លៃ 20% ចំពោះការផ្លាស់ប្តូរគ្រឿងបន្លាស់គ្រប់ប្រភេទ នៅគ្រប់មជ្ឈមណ្ឌលសេវាកម្ម OPPO ទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី 10 ធ្នូ 2021 ដល់ 12 មករា 2022។
គួរបញ្ជាក់ផងដែរថា សម្រាប់អតិថិជនមានចាប់អារម្មណ៍ចង់បានស្មាតហ្វូនតម្លៃ $299 OPPO A95 ជាជម្រើសដំបូង និង ល្អបំផុតសម្រាប់អ្នកទាំងអស់គ្នា ដែលស្មាតហ្វូននេះបំពាក់មកលក្ខណៈពិសេសៗដូចជា អេក្រង់ទម្លុះ AMOLED ទំហំ 6.43”, FHD+ ស្រឡះត្រជាក់ភ្នែក ជាមួយនឹងបច្ចេកវិទ្យាការពារភ្នែក ដែលធ្វើឲ្យយើងងាយស្រួលក្នុងការទស្សនាបាល់ទាត់ ភាពយន្ត ឬ រឿងភាគ លេងហ្គេម និង ប្រើប្រាស់បណ្តាញសង្គម ជាដើម ។ រីឯថាមពលថ្មវិញមានទំហំធំរហូតដល់ 5000mAh រួមជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 33W ដែលសាកថ្ម 5 នាទីអាចមើលវីដេអូបាន 3 ម៉ោង។
OPPO A95 បំពាក់ជាមួយ RAM 13GB (8GB+5GB) ដែលជាមុខងារបន្ថែម RAM ឬ ហៅថា RAM Expansion ជំរុញឱ្យដំណើរការកម្មវិធីបានច្រើនក្នុងពេលតែមួយបានយ៉ាងរលូន មិនរអាក់រអួល និង មិនទាក់។
លើសពីនេះ OPPO A95 ក៏មិនភ្លេចនាំយកភាពភាពស្រស់ស្អាត និង លេចធ្លោមកតាមខ្លួនដែរ ដោយស្មាតហ្វូននេះបានរចនាពណ៌បែប OPPO Glow ដែលមានផ្ទៃគ្រើមតែរលោងនៅពេលចាប់កាន់ និង ឡូយត្រង់មិនជាប់ស្នាមក្រយៅដៃ 100%។
ដូចនេះ សម្រាប់ព័ត៌មានលម្អិតបន្ថែម លោកអ្នកអាចចូលទៅកាន់ផេគហ្វ៊េសប៊ុក OPPO ឬ អញ្ជើញទៅសាកសួរដោយផ្ទាល់បាននៅតាមបណ្តាហាង ដែលមានផ្លាក OPPO នៅជិតលោកអ្នកបំផុតទូទាំងប្រទេស។ រួសរាន់ឡើង! ផលិតផលល្អ ឱកាសល្អ កម្រនឹងមាន!