ងាយណាមាន ទិញគ្រឿងសំអាងប្រេនល្បីៗ បាន Discount រហូតដល់ ៨០ ភាគរយហើយ អាចទទួលបានរង្វាន់យ៉ាងច្រើនពីកម្មវិធី «ពិព័រណ៍នារី» ( Ladies’ Fair)
«កម្មវិធីពិព័រណ៍នារីសម័យថ្មីប្រចាំឆ្នាំ ២០២១» ជាកម្មវិធីមួយដែលរៀបចំឡើងដោយ ក្រុមហ៊ុន ៣៦០ Events និង មានការចូលរួមសហការជាមួយនឹងផ្សារទំនើបអ៊ីអនម៉លផ្ទាល់ ក្នុងគោលបំណងដាក់តាំងបង្ហាញ និង លក់នូវផលិតផលថែរក្សារសម្រស់ ជាច្រើនប្រភេទ។
លើសពីនេះទៀត ពិព័រណ៍នារី ឆ្នាំ ២០២១ នេះ មានការចូលរួមឧបត្ថម្ភដោយ ក្រុមហ៊ុន «Algul Yeppeo Korean Cosmetics» ផងដែរ។ ហើយសម្រាប់អតិថិជនដែលជាហ្វេន «Algul Yeppeo Korean Cosmetics» នឹងមានការប្រម៉ូសិនជាច្រើនចាប់ពី 20% រហូតដល់ 50% ទិញមួយថែមមួយ និង សម្រាប់អតិថិជនជាវចាបើពី 50$ ឡើងទៅ នឹងមានឱកាសបង្វិលកងយករង្វាន់ Free Free ថែមទៀតផង។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងទៅលេងទូរសព្ទរបស់ក្រុមហ៊ុនផ្ទាល់ ដែលមានលេខ 016 99 01 16 ឬ 017 76 04 04។
ទន្ទឹមនឹងនេះដែរកម្មវិធីពិព័រណ៍នារីសម័យថ្មី នឹងមានការរៀបចំនូវកម្មវិធីពិសេសៗ និង ភាពសប្បាយរីករាយដល់អតិថិជនដូចជា ការដើរបង្ហាញម៉ូដ ការបកស្រាយចម្រៀងដ៏ពីរោះពី លោក បញ្ញា សិទ្ធ និង តារាចម្រៀងផ្សេងៗជាច្រើនរូបទៀត រួមជាមួយក្រុមរាំ របស់លោក បញ្ញា សិទ្ធ និង មានការបង្ហាញសមត្ថភាពពិសេសផ្សេងៗទៀត ក៏ដូចជាការចូលរួមលេងហ្គេម ដើម្បីទទួលបានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់កម្មវិធីផងដែរ។
កម្មវិធីពិព័រណ៍នារីសម័យថ្មីប្រចាំឆ្នាំ ២០២១ នេះនឹងធ្វើឡើង រយៈពេលតែ ៣ ថ្ងៃតែប៉ុណ្ណោះ គឺនៅ ថ្ងៃទី ១៧, ១៨ និង ១៩ ខែធ្នូ ឆ្នាំ ២០២១ នៅឯផ្សារទំនើប អ៊ីអនម៉លសែនសុខ ស៊ីធី ឬ អ៊ីអន ២ ជាន់ផ្ទាល់ដី ចាប់ពីម៉ោង ១០ ព្រឹក រហូតដល់ម៉ោង ១០ យប់។
លោកអ្នកដែលចូលរួមក្នុងកម្មវិធីនេះ អាចដើរទិញផលិតផលសំអាងក្នុងកម្មវិធី ជាមួយនិងការប្រម៉ូសិនរហូតដល់ ៨០% រួមជាមួយការផ្សងសំណាងដើម្បីយករង្វាន់តាមស្តង់ផលិតផលនិមួយៗ។ ជាពិសេសទៅទៀត ក៏មានការចូលរួមពីផលិតផលសំអាងជាច្រើនរយមុខពីប្រ៊ែនល្បីៗទាំងក្នុង និង ក្រៅស្រុក ដែលសុទ្ធសឹងតែជាផលិតផលដែលមានគុណភាពខ្ពស់ ដែលមានដូចជា Algul Yeppo ,Akemi, K&C, Daisy, Fly up, Troiareike, Mo Mo, Klavuu, Momo, KT oil, Sokreth & Phipear Cosmetic ជាដើម។
ជាមួយគ្នានេះដែរ រាល់ការជាវផលិតផលសំអាងណាមួយ ពីខាងស្តង់នៃកម្មវីធី ចាប់ពី ២០ ដុល្លារឡើងទៅ លោកអ្នកនឹងទទួលបានកាដូរពីខាងកម្មវិធីរបស់យើង ដោយគ្រាន់តែកាន់ វិក័យបត្រទិញទំនិញ យកមកដូរនៅស្តង់របស់កម្មវិធី។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមក Facebook page ផ្លូវការ ពិព័រណ៍នារី (Ladies’ Fair) ឬ លេខទូរស័ព្ទ 096 900 3628 ឬ 076 333 1862៕