Physiolac Mom អាហារូបត្ថម្ភល្អសម្រាប់ស្រ្តីពពោះ និងបំបៅដោះកូន បង្ហាញខ្លួនជាផ្លូវការក្នុងទីផ្សារកម្ពុជា
ក្រុមហ៊ុន Zuellig Pharma បានបើកសម្ពោធដោយជោគជ័យនូវផលិតផលម្សៅ ទឹកដោះគោ Physiolac Mom កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២១ ដែលផលិតផលនេះផលិតឡើងសម្រាប់ស្រ្តីពពោះ និងកំពុងបំបៅដោះកូន។
Physiolac Mom ត្រូវបានបង្កើតឡើង និងអនុម័តជាពិសេសដោយអ្នកជំនាញផ្នែកអាហារូបត្ថម្ភ ដើម្បីបំពេញតាមត្រូវការអាហារូបត្ថម្ភជាក់លាក់របស់ស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូន។
ក្នុងពិធីសម្ពោធផលិតផលទឹកដោះគោម្សៅ Physiolac Mom លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត កេត លីសុត្ថា បានឲ្យដឹងថា ស្រ្តីពពោះដែលខ្វះអាហារូបត្ថម្ភ ឬទទួលបានអាហារូបត្ថម្ភមិនគ្រប់គ្រាន់ អាចធ្វើឲ្យកូនកើតមកមិនគ្រប់គីឡូ ឬម្ដាយអាចមានធ្លាក់ឈាមក្រោយសម្រាលប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត។
ដូចគ្នាដែរ កង្វះអាហារូបត្ថម្ភនេះ ក៏ធ្វើឲ្យម៉ាក់ៗប្រឈមនឹងការផលិតទឹកដោះគ្មានគុណភាពសម្រាប់កូនបៅ ឬទាំងម្ដាយនិងកូនក៏អាចងាយឆ្លងរោគ និងជំងឺផ្សេងៗមួយចំនួនទៀត។
លោក Tejasvi Sharma ប្រធានគ្រប់គ្រង ZP Therapeutics ថ្លែងក្នុងពិធីសម្ពោធនោះថា Physiolac Mom ជាផលិតផលរបស់ប្រទេសបារាំង ១០០ភាគរយ និងផលិតឡើងពីទឹកដោះគោស្រស់ ដែលត្រូវចម្រាញ់យកជាតិខ្លាញ់ចេញ។
លោកឲ្យដឹងទៀតថា Physiolac Mom ផ្សំឡើងដោយ DHA (Omega-3) រួមចំណែកជួយដល់ការអភិវឌ្ឍខួរក្បាលរបស់ទារកក្នុងផ្ទៃ និងទារកកំពុងបៅដោះម្ដាយ។ ចំណែកកាល់ស្យូម និងវីតាមីន D លោកថា មានប្រយោជន៍ច្រើនដល់ការលូតលាស់ និងការអភិវឌ្ឍឆ្អឹង។
ក្រៅពីនេះ ម្សៅទឹកដោះគោ Physiolac Mom ក៏មានផ្ទុលអាស៊ីដហ្វូលិក ដែលលោកថាអាចជួយដល់ការអភិវឌ្ឍខួរក្បាល និងប្រព័ន្ធប្រសាទរបស់ទារក។
លោកក៏បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រផលិតផល Physiolac នាពេលកន្លងមក។
ម្ចាស់ហាងប៊េប៊ីម៉ាតមួយកន្លែងក្នុងរាជធានីភ្នំពេញ ម្នាក់មានប្រសាសន៍ថា កន្លងមកផលិតផល Physiolac មានការគាំទ្រជាខ្លាំងពីអតិថិជន ហើយគាត់ក៏សង្ឃឹមដែរថា ផលិតផល Physiolac Mom នឹងទទួលការការគាំទ្រខ្លាំង ពីស្រ្តីពពោះ និងស្រ្តីកំពុងបំបៅដោះកូនដូចគ្នា។
ចំណែកលោក ឆូយ ពិសាល ប្រធានគ្រប់គ្រងផ្នែកទីផ្សារ ផលិតផល Physiolac និង OTC បានឲ្យដឹងថា ផលិតផល Physiolac Mom នឹងចាប់ផ្ដើមចរាចរជាផ្លូវការនៅលើទីផ្សារកម្ពុជាចាប់ពីថ្ងៃនេះតទៅ។ លោកបន្ថែមទៀតថា អតិថិជនទាំងអស់អាចរកទិញផលិតផលនេះបាននៅតាមឱសថស្ថាន និងហាងលក់ផលិតផលកុមារ និងទារកនៅទូទាំងប្រទេសកម្ពុជា៕