បាងកក ប្រកាសលុបចោលកម្មវិធីឆ្លងឆ្នាំ ខណៈភ័យខ្លាចការរីករាលដាលនៃវីរុស អូមីក្រុង
តាមការប្រកាសរបស់អភិបាលរងក្រុងបាងកក កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ បានឱ្យដឹងថា កម្មវិធី countdown ឆ្លងឆ្នាំថ្មី ក៏ដូចជារាល់សកម្មភាពកម្សាន្តផ្សេងៗ ដែលនឹងត្រៀមធ្វើនៅទីក្រុងបាងកក នឹងត្រូវលុបចោលវិញ ដោយសារតែការភ័យខ្លាចការរីករាលដាលឆ្លងកាន់តែខ្លាំងនៃវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី អូមីក្រុង។
ព្រមគ្នានោះដែរ ខាងរដ្ឋាភិបាល ក៏បានស្នើឱ្យខាងវិស័យឯកជនមួយចំនួន បញ្ចៀសការរៀបចំនៅកម្មវិធីជួបជុំនានាផងដែរ។ ទោះជាយ៉ាងណា ប្រសិនបើកម្មវិធីមួយចំនួនដែលទទួលបានការអនុញ្ញាតហើយ ដូចជាកម្មវិធី countdown ធំៗនៅឯ ICONSIAM និង CentralWorld ជាដើម គឺពួកគេនៅតែអាចដំណើរការបានដដែល គ្រាន់តែត្រូវអនុវត្តតាមវិធានការណ៍ការពារកូវីដ-១៩ ស្របតាមរាជរដ្ឋាភិបាល។
គួរបញ្ជាក់ថា ដំបូងឡើយ ទីក្រុងបាងកក មានគ្រោងធ្វើកម្មវិធី countdown ឆ្លងឆ្នាំដ៏ធំក្នុងទីក្រុង ដើម្បីជាការទាក់ទាញភ្ញៀវទេសចរក្នុងប្រទេសរបស់ខ្លួន៕
ប្រភព៖ The Thaiger