ស្រួលហើយ! ចង់ផ្តាច់ ចង់ឆែកលុយ ដាក់លុយ…គ្រប់ប្រព័ន្ធទូរសព្ទ ក្រសួងប្រកាសឱ្យប្រើលេខកូដទាំង ៥ នេះ
ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២១ នេះ បានចេញសេចក្ដីជូនដំណឹង ស្តីពីការប្រើលេខកូដរួម *1200# *1201# *1202# *1203* PIN# និង 1204 សម្រាប់ប្រើប្រាស់គ្រប់ប្រព័ន្ធទូរសព្ទចល័ត។
ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានបញ្ជាក់ផងដែរថា ការសម្រេចបែបនេះ គឺដើម្បីផ្តល់ភាពងាយស្រួល ដល់អ្នកប្រើប្រាស់សេវាទូរសព្ទចល័តទាំងអស់ ទើបនិយ័តករទូរគមនាគមន៍កម្ពុជា បានតម្រូវឱ្យប្រតិបត្តិករ ផ្តល់សេវាទូរសព្ទចល័តនៅទូទាំងប្រទេស រៀបចំលេខកូដរួមដែលមានលក្ខណៈស្តង់ដារ ស្របតាមលខកូដទូរគមនាគមន៍ជាតិ ដែលមានមុខសញ្ញាប្រើប្រាស់ ដូចក្នុងលិខិត។
ដូច្នេះហើយ សាធារណជន អាចប្រើប្រាស់លេខកូដទាំង ៥ ក្នុងតារាងបានគ្រប់ប្រព័ន្ធទូរសព្ទចល័តទាំងអស់ ដើម្បីធ្វើការផ្តាច់សេវាបន្ថែម (Value Added Services) ដែលមិនត្រូវការប្រើ ពិនិត្យសមតុល្យទឹកប្រាក់ ពិនិត្យអត្តសញ្ញាណអ្នកប្រើប្រាស់ បញ្ចូលទឹកប្រាក់ ឬ ទាក់ទងទៅកាន់សេវាបម្រើអតិថិជនរបស់ក្រុមហ៊ុនទូរសព្ទចល័តនីមួយៗ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ តទៅ៕
សូមអានសេចក្ដីលម្អិត និងពិនិត្យតារាងនៅខាងក្រោម ៖