Dilraba មុខក្រហមភ្លាមៗ ពេលត្រូវម្ដាយនាងរំអុកចង់ឱ្យធ្វើរឿងមួយនេះ
កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ តារាសម្ដែងស្រីចិន Dilraba Dilmurat បានមានវត្តមានចូលរួមក្នុងកម្មវិធី «BYE 2021» ដែលជាកម្មវិធីបែបសប្បាយៗរៀបចំឡើង ក្នុងឱកាសថ្ងៃចូលឆ្នាំសកលខាងមុខនេះ បន្ទាប់ពីបានបញ្ចប់ការថតរឿងភាគចុងក្រោយរបស់នាងក្នុងឆ្នាំនេះ។
ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី តារាស្រីរូបនេះ បានរៀបរាប់រឿងរ៉ាវមួយទាក់ទងនឹងម្ដាយរបស់នាង ដែលគាត់តែងតែប្រញាប់ប្រញាល់ចង់ឱ្យនាងរៀបការ ព្រោះគិតថា Dilraba មានអាយុជិត ៣០ឆ្នាំហើយ។ ភ្លាមនោះ តារាស្រីរូបនេះ បាននិយាយទាំងអឹបអៀនមុខក្រហមពីសម្តីរបស់ម្ដាយនាងថា៖ «បើកូននៅតែមិនទាន់រៀបការ ម៉ាក់មិនចង់បានកូនទៀតទេ»។
ក្រោយមក ម្ដាយរបស់ Dilraba ក៏បាននិយាយប្រាប់នាងទៀតថា កុំផ្តោតតែលើការងារគ្រប់ពេលពេក បើមិនដូច្នេះទេ នាងនឹងចំណាយលុយតែម្នាក់ឯង ដោយគ្មានអ្នកណាមើលថែនាងឡើយ ព្រោះជីវិតនៅលីវ មិនល្អដូចអ្វីដែលនាងគិតនោះទេ៕