ថតរឿងថ្មីចប់ភ្លាម Taew ទប់មិនជាប់ ទម្លាយចំៗថា Mark ជាមនុស្សបែបនេះ
កាលពីរាត្រីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ រឿងភាគបែបវាយបាញ់ប្រហារ «Game of outlaws» របស់ Taew និង Mark បានឈានចូលដល់ភាគបញ្ចប់ ក្រោយពីបានចាក់ផ្សាយអស់រយៈពេលជាង ២ ខែ។
រឿងភាគថ្មីមួយនេះបានធ្វើឱ្យអ្នកគាំទ្រ ពេញចិត្តជាខ្លាំង ដោយវាជាចំណីចក្ខុថ្មី អមជាមួយឈុតឆាកសម្តែងជក់ចិត្ត ជាពិសេសគឺការប៉ះគ្នារវាងកំពូលតារាប្រុសស្រី Taew Natapohn និង Mark Prin ដែលសុទ្ធសឹងជាគ្រាប់ពេជ្រប្រចាំប៉ុស្តិ៍លេខ ៣ ថៃ។
ក្រោយថតបញ្ចប់ និង ទទួលបានជោគជ័យរឿងនេះ តួឯកស្រី Taew ក៏បានផ្តល់បទសម្ភាសបង្ហើបឱ្យដឹងពីអារម្មណ៍ដែលនាងបានរួមការងារជាមួយ Mark Prin ថា ៖ «សម្រាប់ការរួមសម្តែងជាមួយ Mark អាចនិយាយបានថា មើលទៅខ្ញុំជាអ្នកថតឆាប់ហត់ជាង ព្រោះឈុតខ្លះត្រូវថតច្រើនដង តែ Mark វិញចូលមកតែបន្តិចយកបាន ឡើងគួរឱ្យភ្ញាក់ផ្អើល»។
«ខ្ញុំពិតជាសរសើរ Mark មែនទែន ព្រោះគាត់ពូកែ គាត់ធ្វើវាបានយ៉ាងងាយ ជាពិសេសរឿងប្រភេទវាយតប់ បាញ់ប្រហារបែបនេះ គឺហាក់មិនជាឧបសគ្គសម្រាប់គាត់ឡើយ។ នេះជាអ្វីដែលខ្ញុំសង្កេតឃើញ ហើយតែងលួចស្ញើច ជាពិសេស Mark ជាមនុស្សដែលមិនចូលចិត្តដាក់សម្ពាធ ឬ បង្ហាញពីការធុញថប់ ចំពោះក្រុមការងារណាម្នាក់ឡើយ គាត់ជាមនុស្សអារម្មណ៍ល្អ»៕
ប្រភព៖ Sanook