ថ្មីទៀតហើយ! អ៊ីស្រាអែល ប្រកាសរកឃើញជំងឺថ្មីឈ្មោះ Florona កើតចេញពីជំងឺកូវីដ និង គ្រុនផ្តាសាយរួមគ្នា
នៅថ្ងៃទី ២ ខែមករា ឆ្នាំ ២០២២ ម្សិលមិញនេះ មន្ត្រីសុខាភិបាលនៃប្រទេសអ៊ីស្រាអែលបានប្រកាស រកឃើញជំងឺថ្មីមួយ ដែលមានឈ្មោះថា «Florona»។
ជំងឺថ្មីមួយនេះបានកើតឡើងលើអ្នកជំងឺជនជាតិអ៊ីស្រាអែលម្នាក់ ដោយវាបានផ្សំរួមបញ្ចូលគ្នានៃការឆ្លងជំងឺកូវីដ-១៩ និង គ្រុនផ្តាសាយ។ យ៉ាងណាមិញ កម្រិតគ្រោះថ្នាក់នៃជំងឺនេះមិនទាន់មានការបញ្ជាក់ពីក្រុមគ្រូពេទ្យ ឬ អ្នកវិទ្យាសាស្ត្រនៅឡើយទេ។
គួរបញ្ជាក់ឱ្យដឹងដែរថា បច្ចុប្បន្ននេះ អ៊ីស្រាអែល បានសម្រុកធ្វើការចាក់វ៉ាក់សាំងដូសទី ៤ ជូនដល់ប្រជាជនខ្លួន ដើម្បីទប់ស្កាត់ និង ការពារការឆ្លងនៃវីរុសបំប្លែងថ្មីអូមីក្រុង ដែលកំពុងរាតត្បាត៕
ប្រភព៖ NDTV