បុរសខ្មែរ ដែលរកឃើញវិជ្ជមានអូមីក្រុងក្នុងសហគមន៍លើកដំបូង គឺស្នាក់នៅទួលសង្កែ ក្នុងខណ្ឌមួយនេះ
នៅថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២២ យោងតាមសេចក្តីប្រកាសចេញពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជម្រាបដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្នុងពេលថ្មីៗនេះ ក្រសួង បានរកឃើញករណីវិជ្ជមានកូវីដបម្លែងខ្លួនថ្មី ប្រភេទ «អូមីក្រុង» ចំនួន ១នាក់ ដែលមានលទ្ធផលវិភាគបញ្ជាក់ដោយវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា។
ដោយករណីនេះ គឺជាករណីឆ្លងក្នុងសហគមន៍ ចំពោះករណីឆ្លងកូវីដបម្លែងថ្មី ប្រភេទ «អូមីក្រុង» ខាងលើនេះ ត្រូវបានរកឃើញលើបុរសជនជាតិខ្មែរ អាយុ ២៣ឆ្នាំ ស្នាក់នៅទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
បុរសរូបនេះ បានទៅកំដរអ្នកជំងឺដែលជាបងប្អូនជីដូនមួយគាត់នៅឯមន្ទីរពេទ្យមួយ ដែលមន្ទីរពេទ្យនោះ បានយកវត្ថុសំណាករបស់គាត់ទៅពិនិត្យនៅឯមន្ទីរពិសោធន៍ឃើញវិជ្ជមានអូមីក្រុង ដោយឡែក បច្ចុប្បន្នបុរសរូបនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលអូឡាំពិច រាជធានីភ្នំពេញ៕
សូមអានសេចក្តីប្រកាសលម្អិតនៅខាងក្រោមនេះ៖