បែកគ្នា ៩ ឆ្នាំ ទីបំផុត Nadech និង Kimberly សម្រេចចិត្តត្រឡប់មកធ្វើរឿងនេះជាមួយគ្នា
មកទល់ពេលនេះអស់ជាង ៩ ឆ្នាំទៅហើយ ដែលមហាជននិយមតាមដានរឿងភាគថៃទាំងអស់ទន្ទឹងរង់ចាំឱ្យតារាស្រី Kimberly និង តារាប្រុសរូបសង្ហា Nadech វិលត្រឡប់មកចាប់ដៃគូសម្តែងជាមួយគ្នាសាជាថ្មីម្តងទៀត បន្ទាប់ពីអ្នកទាំងពីរបាត់មុខពីរការសម្តែងរួមគ្នាអស់ជាយូរមក។
ជុំវិញសាច់រឿងដែលសម្តែងដោយអ្នកទាំងពីរកន្លងមក វាពិតជាទទួលបានការគាំទ្រច្រើនណាស់ពីសំណាក់មហាជន ព្រោះអ្នកទាំងពីរមិនត្រឹមតែជាដៃគូសម្តែងដែលមានទេពកោសល្យនោះទេ តែក៏ជាដៃគូរសម្តែងដ៏ស័ក្តិសមបំផុតចំពោះដំណែងតួឯកជាមួយគ្នាផងដែរ។
លើសពីនេះទៅទៀត ជឿជាក់ថាក្រោយបាត់មុខពីរការសម្តែងរួមគ្នាអស់ជាង ៩ ឆ្នាំមកនេះ មហាជនពិតមានក្តីនឹករឭក និង ចង់ឃើញអ្នកកទាំងពីរវិលត្រឡប់មកសម្តែងជាមួយគ្នាម្តងទៀតណាស់។ យ៉ាងណាមិញ អ្វីដែលមហាជនទន្ទឹងរង់ចាំនេះ មិនខកបំណងនោះទេ ព្រោះពេលនេះមានដំរួយហើយ ក្រោយសារព័ត៌មានក្នុងស្រុករបស់ថៃមួយបានទម្លាយថា ពេលនេះតារាស្រី Kimberly និង តារាប្រុសរូបសង្ហា Nadech កំពុងតែត្រៀមខ្លួនវិលត្រឡប់មកចាប់ដៃគ្នាសម្តែងជាមួយគ្នាក្នុងសាច់រឿងថ្មីឆាប់ៗនេះម្តងទៀតហើយ។
ដោយឡែក ទោះជាអ្នកទាំងពីរតរូវគេបង្ហើបថានឹងសម្តែងក្នុងសាច់រឿងរួមគ្នាមែន ប៉ុន្តែគេនៅពុំទាន់ទម្លាយនោះទេថាក្នុងសាច់រឿងអ្វីនៅឡើយទេ មានតែរង់ចាំអ៊ុតមើលទាំងអស់គ្នាថាសម្តែងក្នុងសាច់រឿងប្រភេទអ្វី៕
ប្រភព៖ daradaily