ទើបរកបានអ្នកថែបេះដូងថ្មី ពេជ្រ សោភា បែរកាន់ក្រដាសពេទ្យ ហើយប្រើពាក្យស្លា.ប់រស់ទៅវិញ
មួយរយៈចុងក្រោយនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ហាក់នាំគ្នាចាប់អារម្មណ៍ខ្លាំងទៅលើជីវិតឯកជនរបស់តារាចម្រៀង ពេជ្រ សោភា បន្ទាប់ពីនាងបានបង្ហាញបុរសអាថ៌កំបាំងវ័យក្មេងរូបសង្ហាម្នាក់ ដែលតារាស្រីរូបនេះធ្លាប់ទម្លាយតំណែងរូបគេថាជាសង្សារថ្មី ថែមទាំងហៅគ្នាបងអូនពេញៗមាត់យ៉ាងផ្អែមល្ហែមបំផុត។
ស្របពេលដែលជីវិតស្នេហាជាមួយកំលោះអាយុប្អូនកំពុងរលូនទៅមុខ ស្រាប់តែនៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ នេះ តារាចម្រៀង ពេជ្រ សោភា បានបង្ហោះរូបថតកាន់លទ្ធផលក្រដាសពិនិត្យសុខភាព ហើយសរសេររៀបរាប់ដល់រឿងស្លាប់រឿងរស់ ធ្វើឱ្យមហាជនឃើញហើយអត់ព្រួយបារម្ភពីសុខទុក្ខរបស់នាងមិនបាន។
ពេជ្រ សោភា បានរៀបរាប់ថា ៖ «ខ្ញុំមិនអីទេ មើលមុខខ្ញុំឃើញខ្ញុំសប្បាយចិត្តទេ ត្រូវចាំមនុស្សអាចរើសកើតបានតែមិនអាចរើសថ្ងៃស្លាប់បានទេព្រោះមើលមិនដឹង ខ្ញុំរឹងមាំណាស់»។ ក្នុងនោះគេឃើញមានមិត្តភក្ដិនៅក្នុងចង្កោមសិល្បៈ ក៏ដូចជាមហាជនអ្នកគាំទ្របានខំមិនសួរសុខទុក្ខ និង ជូនពរនាងច្រើនព្រោងព្រាត៕