រកភួយក្រាស់ៗទុកផង! តំបន់ទាំងនេះ នឹងចុះត្រជាក់ដល់ជាង ១០ អង្សា ចាប់ពីស្អែកនេះ
ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ១២-១៨ ខែមករា ឆ្នាំ ២០២២ ឱ្យបានដឹងថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន នឹងរំកិលចុះមកក្រោម គ្របដណ្តប់លើកម្ពុជា ជាមួយនិងខ្យល់មូសុង ឦសានបក់ក្នុងល្បឿនបង្គួរ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖
១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
– សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
២. បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
– សីតុណ្ហភាពអប្បបរមា មានពី ១៥-១៨ °C
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
– បណ្តាខេត្តស្ថិតនៅក្នុងភូមិសាស្រ្តជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមានឹងអាច ធ្លាក់ចុះមកនៅក្នុងរង្វង់ ១៥ °C ។
៣. តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
សូមអានសេចក្ដីប្រកាសរបស់ក្រសួងនៅខាងក្រោម ៖