(វីដេអូ) ប្រហែសមួយប៉ប្រិចភ្នែក កូនទើបចេះអង្គុយធ្លាក់ដាំក្បាលពីលើទូកញ្ចក់ខ្ពាក យំបាត់មាត់-ក គួរឱ្យស្លុ-ត
កាលពីពេលថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គម នាំគ្នាផ្ទុះការចាប់អារម្មណ៍ទៅលើឃ្លីបវីដេអូដ៏រំជួលចិត្តមួយ ដែលបង្ហាញពីសកម្មភាពក្មេងស្រីតូចម្នាក់ បានធ្លាក់ពីលើទូតាំងទូរស័ព្ទត្រឹមមួយរំពេច ដោយសារការធ្វេសប្រហែស ពីសំណាក់អ្នកមើលថែ ដែលបង្កទៅជាវិប្បដិសារីមិនងាយនឹងរលុបបាន។
ជាក់ស្ដែង វីដែអូឃ្លីបខាងលើ ត្រូវបានបង្ហោះដោយស្រ្តី ដែលជាម្ដាយរបស់ក្មេងស្រីរងគ្រោះ កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២ កន្លងទៅ ដែលស្ត្រីជាម្ដាយ មានគណនីឈ្មោះ Ah Mery បានសម្ដែងនូវក្ដីសោកស្ដាយជាអនេក ព្រមជាមួយសារដ៏ឈឺចាប់ថា ៖ «ឃើញហើយចង់ស្ទះដើមទ្រូង។ សុំទោសកូនស្រី» ធ្វើឱ្យមហាជននាំគ្នាចូលរួមសម្ដែងក្ដីសោកស្ដាយ និង លើកទឹកចិត្តស្ត្រីខាងលើ ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះកូនតូចជាទីស្រឡាញ់របស់ខ្លួន។
ក្នុងនោះស្ត្រីជាម្ដាយខាងលើ បានបញ្ជាក់ពីស្ថានភាពក្មេងស្រីនៅក្នុងខំមិន និង ឆ្លើយតបឱ្យបានដឹងថា ៖ «អរគុណបងប្អូនទាំងអស់គ្នា ដែលសួរពីសុខទុក្ខកូនខ្ញុំ។ ពេលនេះគាត់បានធូរហើយ តែខ្ញុំនៅតែឈឺចិត្តមិនទាន់បាត់»៕
ខាងក្រោមនេះ ជាវីដេអូពេលកើតហេតុ និងក្រោយកើតហេតុរបស់ក្មេងស្រី ៖