Tanya និង ស្វាមី ក្តាប់ជំនួញក្នុងដៃច្រើនសន្ធឹក តម្លៃមហាសាល
ក្នុងសង្គមសិល្បៈថៃនរណាៗក៏ស្គាល់ដែរកំពូលតារាស្រី Tanya Liyas ដែលបច្ចុប្បន្នជាសេដ្ឋិនីមានទ្រព្យសម្បត្តិស្តុកស្តុម្ភចាយមិនចេះខ្វះ។ ទន្ទឹមនឹងមានស្វាមីជាអ្នកជំនួញទៀត ក៏រឹតតែធ្វើឱ្យជីវិតកំពូលតារាស្រីរូបនេះ រស់នៅលើគំនរមាសប្រាក់រាប់លានដុល្លារ។
ទោះបីមានទ្រព្យច្រើនមហិមាចាយមិនចេះខ្វះបែបនេះក៏ដោយ ក៏តារាស្រី Tanya នៅតែបន្តអាជីពសិល្បៈរបស់ខ្លួនដូចដើម។ ដោយឡែកបើងាកទៅមើលជំនួញរបស់នាង និង ស្វាមីវិញ ក៏រឹតតែធ្វើឱ្យមហាជនលាន់មាត់អួតសរសើរបន្ថែមទៀតហើយ។
អាចនិយាយបានថាភ័ព្វព្រេងសំណាងរបស់តារាស្រី Tanya ដោយបានរៀបការជាមួយនឹងលោក Peg Sunchai ដែលជាវង្សត្រកូលសេដ្ឋីស្រាប់មានជំនួយកាន់ពេញៗដៃគ្រប់ទីកន្លែង។ ក្នុងនោះគ្រួសារប្ដីប្រពន្ធគូនេះគឺជាប្រធានក្រុមហ៊ុន SB Biz Group ដែលទទួលបន្ទុករៀបចំគ្រឿងរថយន្ត RPM Motorsport ព្រមទាំងមានជំនួញផ្សេងៗទៀតរាប់កន្លែង។
លើសពីនោះ គ្រួសារតារាស្រីរូបនេះក៏មានក្រុមហ៊ុនសម្រាប់បើកជួល Studio ខ្នាតធំក្នុងការផលិតកម្មវិធីផងដែរ។ ដោយក្នុងនោះ តារាស្រីរូបនេះបានចំណាយលុយចំនួន ៦០០ លានបាត ប្រមាណជាង ១៨០ លានដុល្លារសម្រាប់ការធ្វើ មានឈ្មោះថា ESC STUDIO។ មិនត្រឹមប៉ុណ្ណោះ បើងាកទៅមើលផ្ទះតារាស្រីរូបនេះ ក៏មានច្រើនកន្លែងមួយកន្លែងៗសុទ្ធតែរៀបចំបានយ៉ាងប្រណីត បំពាក់នូវគ្រឿងបរិក្ខារទំនើបៗដើម្បីឱ្យស័ក្ដិសមទៅនឹងមុខមាត់ជាសេដ្ឋីនេះណាស់ ដែលធ្វើឱ្យមហាជនស្ងើចគ្រប់ៗគ្នា៕