ទាក់ទងគ្នាជាង ៦ ខែហើយ Punjan ទើបដាច់ចិត្តទម្លាយពេលតាមញ៉ែសង្សារជប៉ុនដំបូងៗ គឺតាមវិធីនេះ
ជាង ៦ ខែទៅហើយដែលតារាប្រុសរូបសង្ហា Punjan Prama បាបង្ហើបមុខគូស្នេហ៍ជនជាតិជប៉ុន គឺនាង Mishima Risa ឱ្យមហាជនបានស្គាល់។ សង្សារថ្មីរបស់លោកជាជនជាតិជប៉ុននេះដែរ ត្រូវបានគេស្គាល់ថានាងមិនត្រឹមជាតារាសម្តែងនោះទេ តែនាងថែមជាតារាបង្ហាញម៉ូដម្នាក់ថែមទៀតផង។
ក្រោយបើកមុខឱ្យមហាជនបានស្គាល់មក ជារឿងៗគូស្នេហ៍របស់អ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមមិនដែលដាច់ឡើយនៅលើបណ្តាញសង្គម ធ្វើឱ្យអ្នកគាំទ្រលួចច្រណែនព្រោងព្រាត។ ជាពិសេស អ្វីដែលមហាជនចង់ដឹងបន្ទាប់ពីរឿងរ៉ាវផ្អែមល្ហែមរបស់អ្នកទាំងពីរនោះ គឺរឿងរ៉ាវផ្តើមស្នេហ៍ដែលបណ្តាលឱ្យមនុស្សពីរនាក់ដែលនៅប្រទេសផ្សេងគ្នាមកជួបគ្នាជាគូស្នេហ៍នេះ។
ក្នុងនោះដែរ តារាប្រុស Punjan Prama ក៏បានទម្លាយច្បាស់កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ កន្លងទៅ ទាក់ទងនឹងរឿងរ៉ាវផ្តើមស្នេហ៍ជាមួយសង្សារជនជាតិជប៉ុនថា ៖ «ព្រោះតែកូវីដ-១៩ ដេកផ្ទះយូរ ទើបបណ្តាលឱ្យខ្ញុំនៅទំនេរបានទៅចុច Follow គណនី IG ខាងស្រី ពេលនោះនាងក៏បានចុច Follow យកខ្ញុំវិញ ជាហេតុធ្វើឱ្យខ្ញុំមានឱកាសឆាតទៅនិយាយលេងឆ្លើយឆ្លង ហើយខាងស្រីនាងជានារីម្នាក់ដែលមានគំនិតវិជ្ជមានល្អ ជានារីដែលរឹងមាំ រហូតចំណុចទាំងនេះឆក់បានបេះដូងរបស់ខ្ញុំ ធ្វើឱ្យខ្ញុំកាន់តែចង់ស្គាល់ និង ទាក់ទងរហូតមកទល់ពេលនេះ ស្រឡាញ់ដូចពេលនេះអ៊ីចឹង»។
យ៉ាងនាមិញ ក្រោយពីស្តាប់រឿងរ៉ាវផ្តើមស្នេហ៍របស់លោករួច មហាជនអ្នកគាំទ្រញញឹមបិទមាត់មិនជិតឡើយ និង នៅតែបន្តគាំទ្រ និង សង្សឹមថាលោកនឹងរក្សាចំណងស្នេហ៍មួយនេះឱ្យគង់វង្ស និង កាន់ដៃគ្នាចូលរោងការឆាប់ៗ៕
ប្រភព៖ Nineentertain