ពិតណាស់កាន់តែកៀកថ្ងៃចូលឆ្នាំប្រពៃណីចិន មហាជនខ្មែរដែលជាប់សែស្រឡាយចិនទាំងឡាយ ច្បាស់ជាកំពុងត្រៀមរៀបចំគ្រឿងប្រដាប់ផ្សេងៗដើម្បីធ្វើពិធីសែនចូលឆ្នាំចិនតាមទៅតាមផ្ទះនីមួយៗ។
ជាមួយគ្នានោះដែរ ថ្មីៗនេះ អ្នកគ្រូ ឡុង ណាលី ដែលជាគ្រូហុងស៊ុយបែបវិទ្យាសាស្រ្តដ៏ល្បីនៅលើបណ្ដាញសង្គម ក៏បានប្រាប់អំពីប្រភេទពណ៌ផ្កាសម្រាប់ដាក់សែនចូលឆ្នាំចិននេះទៅតាមផ្ទះនីមួយៗ ដើម្បីទទួលបានហុងស៊ុយហេងៗផងដែរ។
ក្នុងនោះ អ្នកគ្រូបានរៀបរាប់ថា ៖ «តើផ្កាលឿង ឬ ផ្កាក្រហម សែនចូលឆ្នាំចិននេះល្អទេ? ផ្កាលឿង សែនល្អសំរាប់តែផ្ទះបែរមុខទៅទិសខាងត្បូង ឬ ទិសខាងជើងឈៀង កើត និង ទិសខាងជើងឈៀងលិច (សែនមុខផ្ទះបាន តែហាមដាក់សែនកណ្តាលផ្ទះត្រង់ជំនៀងផ្ទះ ឬ កណ្តាលផ្ទះ) ផ្កាក្រហម សែនល្អសំរាប់ផ្ទះបែរមុខទៅទិសខាងកើត ខាងកើតឈៀងត្បូង និង ទិសខាងត្បូង (សែនមុខផ្ទះបាន តែហាមយកដាក់សែនកណ្តាលផ្ទះត្រង់ជំនៀងផ្ទះ រឺកណ្តាលផ្ទះ) សំរាប់ផ្ទះបែរទិសផ្សេង កុំប្រើផ្កាពណ៍ក្រហមរឺលឿងអី ចំនុចកណ្តាលផ្ទះ ហាមយកផ្កាលឿង ឬ ក្រហម មកសែន គួរដាក់ដើមរាសី ល្អជាង ហើយដើម្បីបង្កាឆុង គួរក្រាលក្រណាត់ពណ៍ធាតុទឹក (ខៀវ ទឹកប៊ិច ផ្ទៃមេឃ) ក្រាលលើតុ ដើម្បីរំសាយឥទ្ធិពលឆុងរបស់តារាសាស្ត្រលេខ ៥ ដែលនៅកណ្តាលផ្ទះ) (Master Naly Feng Shui ហុងស៊ុយបែបវិទ្យាសាស្ត្រ)»៕