(វីដេអូ) បើកបង្ហាញផ្ទះ Two Pee សង់សម្រាប់នៅជាមួយ Prang ក្រោយរៀបការ ធំហើយប្រណីតខ្លាំង
ថ្មីៗនេះ ពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រមានសេចក្ដីរំភើបចិត្តយ៉ាងខ្លាំងដោយគូស្នេហ៍តារាជួរមុខនាង Prang Kannarun និង តារារ៉េបលោក Two Pee បានបង្ហាញទិដ្ឋភាពបំពាក់ចិញ្ចៀនសុំរៀបការនាកណ្ដាលទីក្រុងញូយ៉កសហរដ្ឋអាមេរិក។
ជាមួយនឹងទិដ្ឋភាពដ៏រ៉ូម៉េទិកបានធ្វើឱ្យអ្នកគាំទ្រជាច្រើនសម្ដែងការសាទរចំពោះពួកគេ ជាពិសេសអ្នកគាំទ្រទន្ទឹងរង់ចាំតែថ្ងៃពួកគេចូលរោងការប៉ុណ្ណោះ។
ដោយឡែក ងាកទៅមើលតារាប្រុស Two Pee ឯណោះវិញខណៈដែលបានសារភាពស្នេហ៍សុំតារាស្រី Prang រៀបការដោយប្រកាសជាផ្លូវការ ស្រាប់តែគេឃើញតារាប្រុសរូបនេះបានសាងសង់ផ្ទះយ៉ាងប្រណីតមួយមានបំពាក់ទៅដោយគ្រឿងបរិក្ខារទំនើបៗ និង មានតម្លៃថ្លៃ។
អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍នោះ ទោះបីមិនទាន់កាន់ដៃគ្នាចូលរោងការក៏ពិតមែនតែ តារាប្រុស Two Pee បានសាងសង់ផ្ទះសម្រាប់សាងជីវិតជាមួយតារាស្រី Prang បាត់ទៅហើយ។ ក្នុងការបើកបង្ហាញនោះ តារាប្រុស Two Pee ក៏បានទម្លាយបន្ទប់ដ៏ស្រស់ស្អាតមួយសម្រាប់តារាស្រី Prang ជាសង្សារផងដែរ ដោយបន្ទប់នោះពិតមានការតុបតែងយ៉ាងប្រណីតណាស់៕