អីយ៉ូយ! គ្រាន់តែរំយោលលើក្បាល Yaya ពាក់កាលពីថ្ងៃត្រៀមចូលឆ្នាំចិន តម្លៃថ្លៃកប់ពពក
កាលពីថ្ងៃជិតចូលឆ្នាំចិន កន្លងផុតទៅថ្មីៗនេះ ឃើញថាសិល្បៈករថៃជាច្រើន ម្នាក់ៗបាននាំគ្នាតែងតុបតែងលម្អនៅតាមផ្ទះ និង ធ្វើពិធីជប់លៀងផ្សេងៗដើម្បីអបអរមុនថ្ងៃចូលឆ្នាំមកដល់។ តួយ៉ាង កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២២ កន្លងទៅ តារាសម្ដែងស្រីជួរមុខ Yaya ស្រាប់តែងខ្លួនជាព្រះនាងចិនយ៉ាងស្រស់ស្អាតក្នុងកម្មវិធីអបអរសាទរបុណ្យចូលឆ្នាំចិននៅ ផ្សារទំនើប ICONSIAM ។
អ្វីដែលធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងនោះ គឺគេឃើញតារាស្រីរូបនេះ ចេញមកសម្ញែងគ្រឿងពេជ្រប្រមាណជា ៣៣៨ ការ៉ាត់ ដែលមានតម្លៃថ្លៃរហូតដល់ ១០០ លានបាត ស្មើប្រមាណជា ជិត ៣ លានដុល្លារសហរដ្ឋអាមេរិកឯណោះ។ ជាមួយនឹងគ្រឿងលម្អដ៏ស្រស់ស្អាតនេះពិតជាធ្វើឱ្យតារាស្រី Yaya លេចធ្លោខ្លាំងបន្ថែមមួយកម្រិតទៀត រីឯមហាជនលាន់មាត់អួតសរសើរគ្រប់គ្នាៗ៕