(វីដេអូ) ផ្អើល Tik Tok! អ៊ំស្រីម្នាក់ហាក់មិនច្បាស់ជា ខេមរៈ សិរីមន្ត បែរជាធ្លោយមាត់និយាយបែបនេះ
ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គម ជាពិសេសនៅលើ Tik Tok កំពុងតែផ្ទុះការចាប់អារម្មណ៍ និង ចែករំលែកតៗគ្នានូវវីដេអូនៃការសន្ទនាគ្នារវាងកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត និង អ៊ំស្រីម្នាក់ជាអ្នកលក់ម្ជូរ។
វីដេអូនោះ លោក ខេមរៈ សិរីមន្ត បានធ្វើដំណើរដោយម៉ូតូ និង ចុះចតភ្លក់ម្ជូរនៅតូបអ៊ំស្រីរូបនោះ ដោយភ្លក់បណ្តើរ តារាចម្រៀងរូបនេះ និង អ៊ំស្រី បានសំណេះសំណាលគ្នាលេង រហូតមានពាក្យជាច្រើនធ្វើឱ្យអ្នកទស្សនាហើយផ្ទុះសំណើចមិនតិចនោះទេ។
អ៊ំស្រីលក់ម្ជូរ ហាក់ស្រពិចស្រពិលនឹងការតុបតែងខ្លួនយ៉ាងសាមញ្ញ របស់លោក ខេមរៈ សិរីមន្ត ដែលកំពុងភ្លក់ម្ជូរបណ្តើរនោះ រហូតធ្លោយមាត់ថា អ្នកភ្លក់ម្ជូរអ៊ំ (លោក ខេមរៈ សិរីមន្ត មន្ត) មុខស្រដៀង តារាចម្រៀង ខេមរៈ សិរីមន្ត។
ភ្លាមៗនោះ មិនតបអ្វីច្រើន លោក ខេមរៈ សិរីមន្ត បាននិយាយពាក្យប៉ុន្មានម៉ាត់យ៉ាងស្ងួតធ្វើឱ្យអ្នកទស្សនាកាន់តែអស់សំណើចខ្លាំងឡើង ដោយលោកឆ្លើយថា ដូចមែនអ៊ំ! នរណាក៏ថាដូចគ្រប់គ្នាដែរ។
តស់! ទៅទស្សនាវីដេអូខាងក្រោម៖
@watchstore168 មិងថាមុខដូចខេមរៈ😄😂#ខេមរៈសិរីមន្ត #fyp #foryou ♬ original sound – Mr yen