អង្គការផ្កាយសមុទ្រកម្ពុជា និង ក្រុមហ៊ុន AIA Cambodia រៀបចំព្រឹត្តិការណ៍ការប្រកួតបាល់ទាត់កុមារ និង យុវជន AIA – ISF Youth League ប្រចាំឆ្នាំ ២០២២
អង្គការផ្កាយសមុទ្រកម្ពុជា (ISF) មានក្តីរំភើបរីករាយជាខ្លាំង តាមរយៈកិច្ចសហការជាមួយនឹងក្រុមហ៊ុន AIA Cambodia ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF ប្រចាំឆ្នាំ២០២២ ដែលនឹងចាប់ផ្តើមបើកការប្រកួតនៅទីលានបាល់ទាត់របស់អង្គការផ្កាយសមុទ្រកម្ពុជាក្នុងរាជធានី ភ្នំពេញ នាថ្ងៃអាទិត្យ ទី ៦ ខែកុម្ភៈ ឆ្នាំ ២០២២ ។
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF គឺជាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ថ្នាក់ មូលដ្ឋាន ធំជាងគេបង្អស់មួយនៅក្នុងប្រទេសកម្ពុជា ដែលបានផ្តល់ឱកាសលេងបាល់ទាត់ដល់កុមារ និងយុវជន កម្ពុជាក្រីក្រជាច្រើន។ ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាមួយដែលប្តេជ្ញាចិត្តជួយកាត់បន្ថយ ភាពក្រីក្រ ដោយផ្តល់ឱកាសស្មើគ្នាក្នុងការទទួលបានការអប់រំ សេវាថែទាំសុខភាព និងការ លេងកីឡា។ អង្គការផ្កាយសមុទ្រកម្ពុជាបានសហការជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដ៏ធំមួយគឺ ក្រុមហ៊ុន AIA Cambodia ចាប់តាំងពីឆ្នាំ ២០១៧ មកម្ល៉េះ ដោយធ្វើការរួមគ្នាជួយឲ្យប្រជាជនកម្ពុជារស់នៅមាន សុខភាព និង ជីវិតកាន់តែប្រសើរ ។
ដើម្បីបង្កើនលទ្ធភាពក្នុងការចូលរួមសម្រាប់កីឡាករ កីឡាការិនី អង្គការផ្កាយសមុទ្រកម្ពុជា និង ក្រុមហ៊ុន AIA Cambodia មានក្តីសោមនស្សក្នុងការប្រកាសជាព័ត៌មានថាការប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF ប្រចាំឆ្នាំ ២០២២ នឹងត្រូវបែងចែកជាប្រាំប្រកួត ដែលនឹងផ្តល់ឱកាសដល់កុមារ និង យុវជនជិត ២,០០០ នាក់ នៅទូទាំងប្រទេសឲ្យមកចូលរួមប្រកួតប្រជែងគ្នា ។
● ថ្ងៃអាទិត្យ ទី ៦ ខែកុម្ភៈ – ព្រឹត្តិការណ៍បើកការប្រកួតនៅរាជធានីភ្នំពេញ ដែលនឹងមានវត្តមាន កីឡាករចំនួន ៤៥០ នាក់ មកពី ៣០ ក្រុម ។
● ថ្ងៃអាទិត្យ ទី ១៣ ខែកុម្ភៈ – ព្រឹត្តិការណ៍បើកការប្រកួតនៅក្រុងកំពត ដែលនឹងមានវត្តមាន កីឡាករចំនួន ១៨០ នាក់ មកពី ១៥ ក្រុម ។
● ថ្ងៃអាទិត្យ ទី ២៤ ខែមេសា – ព្រឹត្តិការណ៍បើកការប្រកួតលើកទីពីរនៅរាជធានីភ្នំពេញ ដែលនឹងមានវត្តមានកីឡាករចំនួន ៦០០ នាក់ មកពី ៥០ ក្រុម ។
● ថ្ងៃអាទិត្យ ទី ៨ ខែឧសភា – ព្រឹត្តិការណ៍បើកការប្រកួតនៅក្រុងសៀមរាប ដែលនឹងមានវត្តមាន កីឡាករចំនួន ២៦០ នាក់ មកពី ៣០ ក្រុម ។
● ថ្ងៃអាទិត្យ ទី ២២ ខែឧសភា – ព្រឹត្តិការណ៍បើកការប្រកួតនៅខេត្តកំពង់ស្ពឺ ដែលនឹងមានវត្តមាន កីឡាករចំនួន ២៦០ នាក់ មកពី ៣០ ក្រុម ។
ក្រុមឈ្នះក្នុងការប្រកួតនីមួយៗនៅតាមខេត្តផ្សេងៗនឹងត្រូវមកចូលរួមប្រកួតប្រជែងយកពានរង្វាន់នៅ វគ្គផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League នៅថ្ងៃអាទិត្យ ទី ១៤ ខែសីហា ។ ព្រឹត្តិការណ៍ បាល់ទាត់នេះនឹងប្រមូលផ្តុំកីឡាករ ៣០០ នាក់ នៅទូទាំងប្រទេសឲ្យមកជួបជុំគ្នា ដើម្បីប្រកួតក្នុងវគ្គផ្តាច់ ព្រ័ត្រនៃការប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF ប្រចាំឆ្នាំ ២០២២ ។
ព្រឹត្តិការណ៍បើកការប្រកួតនៅថ្ងៃអាទិត្យនេះនឹងប្រព្រឹត្តទៅតាមក្រុមអាយុផ្សេងៗគ្នាចំនួនបួនដូចជា ៖ កុមារា និង កុមារីអាយុក្រោម ១៤ ឆ្នាំ កុមារាអាយុក្រោម ១០ ឆ្នាំ និង កុមារីអាយុក្រោម ១៨ ឆ្នាំជាដើម ដែលនឹងប្រកួតប្រជែងគ្នាដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ។ ក្នុងព្រឹត្តិការណ៍បាល់ទាត់នេះផងដែរ អង្គការ ផ្កាយសមុទ្រកម្ពុជា និង ក្រុមហ៊ុន AIA Cambodia ក៏នឹងស្វាគមន៍ដល់វត្តមានរបស់កីឡាករនៅក្នុង គម្រោងបាល់ទាត់សម្រាប់ជនពិការរបស់អង្គការ ដោយបានផ្តល់ឱកាសដល់កុមារ និង យុវជនពិការ ទៀតផង ។ កញ្ញា ជួប វិច្ឆិកា ប្រធានប្រចាំប្រទេសរបស់អង្គការផ្កាយសមុទ្រកម្ពុជា និង លោក Andrew Loh នាយកប្រតិបត្តិរបស់ក្រុមហ៊ុន AIA Cambodia រួមជាមួយបុគ្គលិក និង ទីប្រឹក្សាផែនការជីវិតរបស់ AIA ជាច្រើនរូបបានចូលរួមក្នុងព្រឹត្តិការណ៍បើកការប្រកួតនេះ។
ឆ្នាំ ២០២២ គឺជាឆ្នាំទីប្រាំហើយ ដែលក្រុមហ៊ុន AIA Cambodia បានជួយឧបត្ថម្ភគាំទ្រក្នុងការ រៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និង យុវជន ។ ចាប់តាំងពីការកកើតឡើងនៃកិច្ចសហការមួយ នេះអង្គការផ្កាយសមុទ្រកម្ពុជាបានរីកចម្រើនទៅមុខ ដោយបានពង្រីកវិសាលភាពនៃកម្មវិធីរបស់ខ្លួន ទៅកាន់កុមារកាន់តែច្រើននៅទូទាំងប្រទេសកម្ពុជា ។ តាមរយៈកម្មវិធីសិក្សា «សារសង្គម» ដែល អនុវត្តក្នុងកម្មវិធីបាល់ទាត់ អង្គការផ្កាយសមុទ្រកម្ពុជាកំពុងតែផ្តល់ឱកាស ស្មើៗគ្នាដល់យុវជនក្រីក្រ នៅទូទាំងប្រទេស ដោយជួយពួកគេក្នុងការពង្រឹងជំនាញបំណិនជីវិត ក៏ដូចជានាំយកភាពសប្បាយ រីករាយដល់ពួកគេផងដែរ ។
អំពីអង្គការផ្កាយសមុទ្រកម្ពុជា
អង្គការផ្កាយសមុទ្រកម្ពុជា គឺជាមូលនិធិកម្ពុជាមួយដែលទទួលបានពានរង្វាន់ និងមានបទពិសោធន៍ ជាង១៥ឆ្នាំ ក្នុងការប្រើប្រាស់ការអប់រំ កីឡា និងគម្រោងអភិវឌ្ឍន៍សហគមន៍ ដើម្បីជួយកុមារងាយ រងគ្រោះនៅកម្ពុជា និងក្រុមគ្រួសាររបស់ពួកគេឲ្យរួចចាកផុតពីភាពក្រីក្រ ។ កិច្ចគាំទ្រផ្តោតលើ សហគមន៍របស់អង្គការនេះត្រូវបានធ្វើឡើងដោយបុគ្គលិកកម្មវិធី ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការធ្វើការយ៉ាងជិតស្និតជាមួយនឹងអាជ្ញាធរមូលដ្ឋាន ដើម្បីនាំឲ្យមានផ្លាស់ប្តូរប្រកបដោយ និរន្តរភាពនៅក្នុងរាជធានីភ្នំពេញ និងក៏ដូចជាប្រទេសកម្ពុជាទាំងមូល ។
សព្វថ្ងៃនេះ កម្មវិធីរបស់យើងកំពុងធ្វើការជាមួយសិស្សានុសិស្សចំនួនជាង ៧០០ នាក់ តាមរយៈកម្មវិធី អប់រំ ដោយផ្តល់ឲ្យពួកគេនូវការសិក្សាពីថ្នាក់ពន្លឿនរហូតដល់ថ្នាក់បឋមសិក្សា មធ្យមសិក្សា ឧត្តម សិក្សា និងរហូតដល់ពួកគេមានការងារធ្វើ ។ កុមារក្រីក្រនៅទីក្រុងភ្នំពេញ ដែលមិនធ្លាប់បានចូល រៀនទទួលបានឱកាសសិក្សាកម្មវិធីសិក្សាជាតិដែលតម្រូវឲ្យពួកគេរៀនពីរថ្នាក់ក្នុងឆ្នាំតែមួយរហូត ដល់ពួកគេអាចចូលរៀនថ្នាក់ ដែលសមស្របទៅនឹងអាយុរបស់ខ្លួន ក៏ដូចជាចូលរៀននៅ សាលារដ្ឋបាន ។ សិស្សទាំងអស់ទទួលបានការ ឧបត្ថម្ភគាំទ្រជាឯកសណ្ឋានសិក្សា សម្ភារសិក្សា និង កញ្ចប់អាហារប្រចាំខែសម្រាប់ក្រុមគ្រួសារទាំងមូល ខណៈ ពេលដែលពួកគេរៀនសូត្រនៅសាលា ។ បន្ថែមពីនេះទៀត សិស្សក៏ទទួលបានការប្រឹក្សាការងារ និងការគាំទ្រ ដទៃទៀត ដើម្បីជួយពួកគេឲ្យទទួលបាននូវការងារដែលមានស្ថេរភាពផងដែរ ។
ការពិនិត្យតាមដាន និងវាយតម្លៃយ៉ាងល្អិតល្អន់បានរំលេចឲ្យឃើញពីតម្រូវការចាំបាច់នៃការគាំទ្រ ទាំងស្រុង ដើម្បីបង្កើនលទ្ធភាពទទួលបានការអប់រំពេញលេញ ជាហេតុផលដែលធ្វើឲ្យពួកយើង ធ្វើការជាមួយនឹងក្រុមគ្រួសារទាំងមូលដើម្បីជួយកាត់បន្ថយឧបសគ្គសង្គម និងសេដ្ឋកិច្ចផ្សេងៗ ដើម្បី ធានាបានថាគ្មានគម្រោងណាមួយត្រូវដំណើរតែឯកឯងនោះទេ ។ អង្គការផ្កាយសមុទ្រកម្ពុជាធ្វើការជាមួយនឹងអ្នក ទទួលផលចំនួន ៣,០០០ នាក់ ដោយផ្តល់ឲ្យពួកគេនូវអាហារូបត្ថម្ភ ថ្នាក់អក្ខរកម្ម និងជួយរកការងារធ្វើ ដើម្បីជួយឲ្យក្រុមគ្រួសាររបស់សិស្សមានប្រភព ចំណូលមួយជាក់លាក់ ។
អំពី អេ អាយ អេ
អេ អាយ អេ គ្រុប លីមីតធីត និង សាខា (តទៅហៅថា អេ អាយ អេ “AIA” ឬ គ្រុប “Group”) មានក្រុមហ៊ុនធានារ៉ាប់រងជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន ១៨ នៅអាស៊ីប៉ាស៊ីហ្វិក – សាខាគ្រប់គ្រងទាំងស្រុង និង ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅចិនដីគោក ទីក្រុងហុងកុង SAR (១) ប្រទេសថៃ សិង្ហបូរី ម៉ាឡេស៊ី អូស្ត្រាលី កម្ពុជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ញ៉ូហ្ស៊ីលែន ហ្វីលីពិន កូរ៉េខាងត្បូង ស្រីលង្កា តៃវ៉ាន់ (ចិន) រៀតណាម ប៊្រុយណេ ម៉ាកាវSAR (២) និង ក្រុមហ៊ុនបណ្ដាក់ទុនរួម ៤៩ ភាគរយនៅប្រទេសឥណ្ឌា។
ក្នុងពេលបច្ចុប្បន្ន អាជីវកម្មរបស់ អេ អាយ អេ ដែលត្រូវបានបង្កើតឡើងលើកដំបូងនៅទីក្រុងសៀងហៃ កាលពីមួយសតវត្សរ៍កន្លងទៅក្នុងឆ្នាំ ១៩១៩ ។ ជាក្រុមហ៊ុនឈានមុខគេមួយនៅលើទីផ្សារ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (អតីត-ជប៉ុន) ដោយផ្តោតទៅលើបុព្វលាភធានារ៉ាប់រងជីវិត និង មានតួនាទីនាំមុខគេនៅគ្រប់ទីផ្សារភាគច្រើនរបស់ខ្លួន ។ ក្រុមហ៊ុនមានទ្រព្យសរុបចំនួន ៣៣០ ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១។
អេ អាយ អេ ឆ្លើយតបតាមតម្រូវការនៃប្រាក់សន្សំ និង ការការពាររយៈពេលវែងរបស់ពលរដ្ឋទូទៅតាមរយៈការផ្ដល់នូវផលិតផលដ៏សម្បូរបែប និង សេវាកម្មជាច្រើនរួមមាន ការធានារ៉ាប់រងជីវិត គ្រោះថ្នាក់ ការធានារ៉ាប់រងសុខភាព និង ផែនការសន្សំប្រាក់។ ក្រុមហ៊ុនគ្រុប ក៏ផ្ដល់ផងដែរនូវប្រាក់អត្ថប្រយោជន៍សម្រាប់បុគ្គលិក ផ្ដល់ឥណទានអាយុជីវិត និង សេវាកម្មប្រាក់សោធនិវត្តន៍។ តាមរយៈបណ្ដាញភ្នាក់ងារ ដៃគូ និង បុគ្គលិកដ៏ទូលំទូលាយនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក អេ អាយអេ បានផ្ដល់ការការពារដល់ម្ចាស់បណ្ណសន្យារ៉ាប់រងជារូបវ័ន្តបុគ្គលច្រើនជាង ៣៩ លាននាក់ និង សមាជិកដែលបានចូលរួមក្នុងគម្រោងបណ្ណសន្យារ៉ាប់រងជាក្រុមជាង ១៦ លាននាក់។
អេ អាយ អេ គ្រុបលីមីតធិត (AIA Group Limited) ត្រូវបានដាក់បញ្ចូលក្នុង តារាងនៃក្រុមប្រឹក្សាភិបាលចម្បងនៃ គណកម្មាធិការផ្សារមូលបត្រទីក្រុងហុងកុង (Main Board of The Stock Exchange of Hong Kong Limited) ដែលស្ថិតក្រោមច្បាប់ផ្សារមូលបត្រ “១២៩៩” ស្របតាមច្បាប់ស្ដីពី ការទទួលប្រាក់តម្កល់នៃសហរដ្ឋអាមេរិក (កម្រិត ១) A (American Depositary Receipts (Level 1) ដែលធ្វើពាណិជ្ជកម្មលើទីផ្សារស្របច្បាប់ (រូបសញ្ញា៖ “AAGIY”)។
សំគាល់៖
១. ទីក្រុងហុងកុង SAR គឺសំដៅទៅលើតំបន់រដ្ឋបាលពិសេសនៃទីក្រុងហុងកុង
២. ម៉ាកាវ SAR គឺសំដៅទៅលើតំបន់រដ្ឋបាលពិសេសនៃម៉ាកាវ