ត្រៀមឆ័ត្រ និង អាវភ្លៀង! ចាប់ពីស្អែក អាចមានភ្លៀងផ្គរ នៅតាមតំបន់ទាំងនេះ
ក្រសួងធនធានទឹក និង ឧតុនិយម នៅព្រឹកថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ បានចេញសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ៩-១៥ ខែកុម្ភៈ ឆ្នាំ ២០២២ ឱ្យបានដឹងថា ក្នុងសប្ដាហ៍ខាងមុខ កម្ពុជា នឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ទន្ទឹមនោះ ឥទ្ធិពលនៃទ្រនុងសម្ពាធខ្ពស់ (ចិន) ក៏នៅមាននៅឡើយ ដែលអាចបង្កើតបានជាការប្រសព្វមុខគ្នារវាងធាតុក្ដៅ-ត្រជាក់ (Convection) បណ្តាលឱ្យមានភ្លៀងឡូកាល់ (Local) ដោយអន្លើ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖
១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C
– អាចមានភ្លៀងផ្គរ ក្នុងកម្រិតពីខ្សោយទៅច្រើន។ ក្នុងនោះ បណ្តារាជធានី-ខេត្ត នៅភាគខាងក្រោម អាចមានបរិមាណភ្លៀងច្រើនជាង។
២. បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C
– អាចមានភ្លៀងផ្គរ ក្នុងកម្រិតពីខ្សោយទៅមធ្យម។
៣. តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
– សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ °C
– អាចមានភ្លៀងផ្គរ ក្នុងកម្រិតពីមធ្យមទៅច្រើន៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម ៖