មិនទាន់ដល់ថ្ងៃខួបកំណើតផង ចិត្ត កញ្ចនា លេងមួយទំហឹងធ្វើរឿងរំជួលចិត្តមួយនេះបាត់
នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២២ ខាងមុខនេះ មហាជនអ្នកគាំទ្រតារាចម្រៀង Original Song កញ្ញា ចិត្ត កញ្ចនា ច្បាស់ជាបានជ្រាបហើយថាជាថ្ងៃខួបកំណើតរបស់នាង។
បើទោះជាថ្ងៃខួបកំណើតមិនទាន់មកដល់ក៏ពិតមែន ប៉ុន្តែតារាចម្រៀងស្រីរូបនេះបានធ្វើរឿងដ៏គួរឱ្យរំភើបមួយនាដើមខែកុម្ភៈ ពោលគឺក្នុងខែនៃក្តីស្រឡាញ់ដល់ចាស់ៗតាមផ្លូវ ដោយ ចិត្ត កញ្ចនា បានដើរជូនប្រាក់កាក់ និង សម្ភារចំណីអាហារបន្តិចបន្តួចដល់អ្នកទីទាល់ក្រជាច្រើន។ លើសពីនោះផងដែរ កញ្ញា ចិត្ត កញ្ចនា ក៏បានរៀបចំយុទ្ធនាការរៃអង្គាសប្រាក់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ថែមទៀតផង។
កញ្ញា ចិត្ត កញ្ចនា បានបង្ហោះវីដេអូ និង អំសារដ៏មានន័យថា ៖ «ខែកំណើត ចែករំលែកក្តីស្រឡាញ់ជូនចាស់ៗតាមផ្លូវ! ថ្ងៃ ១៨ ខាងមុខនេះ ចាស់មួយឆ្នាំទៀតហើយ កាដូដំបូងនេះខ្ញុំបានរៀបចំជាអង្ករ ម៉ាស់ និង ទឹកប្រាក់មួយចំនួនជូនចាស់ៗតាមផ្លូវ។ កាដូបន្ទាប់ ខ្ញុំនឹងបង្កើតជាយុទ្ធនាការរៃអង្គាសទឹកប្រាក់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដែលពុកម៉ែបងប្អូនក៏អាចចូលរួមតាមសន្ធា តាមរយៈ ABA : 003635534 Acc Name : Chet Kanhchna និង កុំភ្លេចដាក់ Remark #ខួបកំណើតកញ្ចនា ព្រោះខ្ញុំនឹងបង្ហាញចំនួនទឹកប្រាក់ទទួលសរុបនៅចប់ការរៃអង្គាសនេះនៅថ្ងៃទី ១៧ ខែកុម្ភៈ នេះ ហើយទឹកប្រាក់សរុបនឹងប្រគល់ដោយផ្ទាល់ដៃជូនមន្ទីពេទ្យ ហើយកុង ABA នេះនឹងបិទដោយស្វ័យប្រវត្តិនៅថ្ងៃទី ១៨ កុម្ភៈនេះដូចគ្នា។ កាដូ កញ្ចនា ជាក្តីស្រឡាញ់របស់ពុកម៉ែបងប្អូន ជូនកុមារកម្ពុជា»៕