(វីដេអូ) ផ្ទុះជម្លោះរវាង Pimrypie និង Youtuber ល្បីម្នាក់ ផ្អើលទឹកដីដោយសារតែរឿងក្តៅគគុកនេះ
អាចនិយាយបានថា Pimrypie ជាអ្នកលក់អនឡាញដែលមានឥទ្ធិពលមិនស្ទើរនោះទេនៅប្រទេសថៃ ព្រោះនាងបានក្តោបក្តាប់ទីផ្សារលក់របស់របរសឹងគ្រប់មុខ ហើយនាងក៏តែងសម្រុកធ្វើសប្បុរសធម៌ជួយអ្នកក្រតោកយ៉ាក ដែលធ្វើឱ្យប្រជាប្រិយភាពរបស់នាងផ្ទុះឡើងជារឿយៗ។
យ៉ាងណាមិញ ថ្មីៗនេះ Pimrypie ក៏បានមកកក្រើកបណ្តាញសង្គមម្តងទៀតហើយ តាមរយៈជម្លោះដ៏ក្តៅគគុកជាមួយនឹង Youtuber ម្នាក់ ដោយសារតែរឿងម្សៅផាត់មុខ។
ដើមហេតុគឺ Youtuber ម្នាក់នោះមានឈ្មោះថា Eyeta ជាអ្នក review គ្រឿងសម្អាងម្នាក់ ហើយនាងបានទិញម្សៅផាត់មុខរបស់ Pimrypie ទៅ review ដោយបាននិយាយថា ម្សៅនោះមិនសូវជាល្អប៉ុន្មានឡើយ ដោយសារសាច់របស់វាផាត់ហើយមើលទៅរាងក្រាស់បន្តិច និង ថែមទាំងមានភាពស្រអាប់ថែមទៀតផង។
មិនយូរប៉ុន្មាន ស្រាប់តែ Pimrypie ចេញមុខមកពន្លះ Eyeta តាមរយៈការ Live លក់របស់ខ្លួនផាំងៗតែម្តង។ នាងបានហៅឈ្មោះ Eyeta ចំៗ ថែមទាំងនិយាយថា ៖ «ល្ងង់ណាស់ ជាអ្នក review មករាប់ឆ្នាំហើយនៅតែមិនល្បី បើយកម្សៅមកតប់យកៗហើយស្រែកថាក្រាស់ កូនយើងអាយុ ៦ ឆ្នាំក៏វាធ្វើបានដែរ គ្រាន់តែតប់យកៗក៏វាក្រាស់ហើយ ហើយបើចង់បានស្តើង គ្រាន់តែផាត់ល្មមៗទៅតែប៉ុណ្ណឹងឯង។ សង្ស័យជារឿងធម្មតារបស់ Youtuber ហើយ ទម្លាប់មុន Review ត្រូវជេរមុននោះ ប្រហែលខ្លាចគ្មានអុ្នកមើលហើយមើល៍ទៅ»។
យ៉ាងណាមិញ ក្រោយពីពន្លះហើយ មហាជនមួយចំនួនក៏បានចូលទៅខមមិនបញ្ចេញមតិ តែមើលទៅភាគច្រើនគេហាក់កាន់ជើងខាង Eyeta វិញ គេបានលើកឡើងថា នាងជាអ្នក review មកជាង ១០ ឆ្នាំហើយ ហើយនាងតែងតែ review ច្បាស់លាស់ល្អណាស់ គួរណាស់ Pimrypie សមតែសុំទោសនាងវិញ។
ដោយឡែក Pimrypie ហាក់មិនឈឺក្បាលចេញមុខសុំទោសឡើយ នាងមានតែឌឺដងបន្ថែមទៅវិញ ដែលមើលទៅរឿងនេះប្រាកដជានៅវែងឆ្ងាយទៀតជាក់ជាមិនខាន៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖