![យូរៗម្ដង Jes សង្សារ Vill Wannarot ទម្លាយរូបមួយសន្លឹក តែធ្វើឱ្យអ្នកគាំទ្រក្តៅឆួលសឹងឆេះបេះដូងអស់](https://www.popular.com.kh/wp-content/uploads/2022/02/pn-03-3.jpg)
យូរៗម្ដង Jes សង្សារ Vill Wannarot ទម្លាយរូបមួយសន្លឹក តែធ្វើឱ្យអ្នកគាំទ្រក្តៅឆួលសឹងឆេះបេះដូងអស់
មហាជនដែលនិយមតាមដានសិល្បៈថៃច្បាស់ជាបានដឹងហើយថា តារាសម្ដែងប្រុស Jes Jespipat Tilapornputt គឺជាសុភាពបុរសម្នាក់ដែលមិនសូវនិយាយស្ដី ឬ សម្ញែងខ្លួនហាយសូរឡើយ ទោះបីលោកជាសេដ្ឋីមានលុយរាប់លានក៏ដោយ។
បច្ចុប្បន្នតារាប្រុសរូបនេះ គឺជាសង្សាររបស់តារាស្រី Vill Wannarot ជារឿយៗ តារាស្រីប្រុសរូបនេះតែងតែបង្ហាញពីភាពស្និទ្ធស្នាលរបស់ពួកគេនៅលើបណ្ដាញសង្គមមិនសូវជាដាច់ឡើយ។ ក្នុងនោះក៏មានមហាជនជាច្រើនតែងលួចច្រណែនពីក្ដីសុខរបស់ពួកគេដែរ។
យ៉ាងណាមិញ ថ្មីៗនេះ មានរឿងដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់មហាជន ដោយនៅសុខៗគេស្រាប់តែឃើញតារាប្រុសលោក Jes ចេញមកសម្ញែងរាងដោះអាវបង្អួតសាច់ដុំកង់ៗ លើគណនីអ៊ីនស្ត្រាក្រាមរបស់ខ្លួន។ អាចនិយាយបានថាជារឿងដ៏កម្រណាស់ដែលតារាប្រុសសង្ហារូបនេះបង្ហោះរូបភាពសិចស៊ីរបស់ខ្លួន។
ទន្ទឹមនឹងឃើញរូបភាពដ៏សង្ហារបស់ Jes ហើយ បើងាកទៅមើលអ្នកគាំទ្រលោកឯណោះវិញម្នាក់ៗនៅមិនសុខ ទោះបីដឹងថា Jes មានសង្សារហើយក៏ដោយ ក៏ពួកគេចូលទៅខមមិនលែបខាយ អួតសរសើរពីសម្រស់តារាប្រុសរូបនេះគ្រប់គ្នា។ ជាពិសេសម្នាក់ៗ ចូលខមមិនស្ទិកគ័ររូបភ្លើង ដែលចង់ប្រាប់ថា រាងរបស់ Jes ពិតជាទាក់ទាញខ្លាំងណាស់សម្រាប់ពួកគេ៕