អ្នកនឹងភ្ញាក់ផ្អើល ក្រោយដឹងប្រវត្តិដ៏អស្ចារ្យរបស់វីរនារីមហាសេដ្ឋីចិត្តធម៌ ដែលមានពិតនៅក្នុងវិនាសកម្ម TITANIC
នរណាខ្លះចងចាំតួអង្គស្ត្រីម្នាក់នេះ នៅក្នុងភាពយន្តរឿង TITANIC ? នៅក្នុងភាពយន្តមហាជនជាច្រើនចងចាំនូវវីរភាពរបស់តួអង្គនេះ ដែលសម្តែងជាការចងចាំដោយសិល្បការិនីជើងចាស់ម្ចាស់ពានអូស្ការ Kathy Bates នៅក្នុងខ្សែភាពយន្ត Titanic ឆ្នាំ ១៩៩៧ – ដោយការស្ងើចសរសើរក្រោមពាក្យប្រកូកប្រកាស ស្នើរឲ្យនាវិកដ៏អាត្មានិយមចេញទូកទៅជួយមនុស្សដែលកំពុងរងការបាត់បង់ជិវិតនៅក្នុងទឹកដ៏ត្រជាក់ ក្រោយវិនាសកម្មកប៉ាល់លិច តែគ្មានអ្នកអើពើ មិនតែប៉ុណ្ណោះ លោកស្រី ត្រូវប្រឈមនឹងការបោះទម្លាក់ទឹកទៀត។ រឿងពិតនោះ គឺ តួអង្គនេះមានពិតមែន ហើយគាត់ជាសេដ្ឋីនីម៉េម៉ាយ ដែលមានឈ្មោះថា Molly Brown។
ប្រវត្តិសាវតាមហាសេដ្ឋី Molly Brown
Molly កូនស្រីរបស់ជនអន្តោប្រវេសន៍អៀរឡង់ មានឈ្មោះពេញថា Margaret “Molly” Brown ឬ លោកស្រី ម៉ាហ្គារ៉េត កូនស្រីរបស់ជនអន្តោប្រវេសន៍អៀរឡង់ នាងកើតនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ១៨៦៧ ហើយបានចំណាយពេលភាគច្រើនរបស់នាងនៅ Hannibal រដ្ឋ Missouri ។ ជាអ្នករកស៊ីតាំងពីត្រកូលតូចទាបរហូត ទ្រព្យកើនឡើងបំពេញរបរជំនួញក្លាយជាអ្នកមាននៅអង់គ្លេស។ មុខជំនួញធំរបស់នាងគឺ ធ្វើម្ហូបការ និង រៀបចំកម្មវិធីធំៗលំដាប់អភិជនក្នុងទីក្រុង។ ដោយសារធ្លាប់មានពូជត្រកូល ឫសគល់ដ៏តូចទាប វាជាហេតុសេដ្ឋីនីម្នាក់នេះខុសពីអភិជនដទៃ នាងមានចិត្តសប្បុរស និង ល្បីឈ្មោះជាអ្នកប្រកូកប្រកាសមូលនិធិដសប្បុរសធម៌ដ៏ល្បីក្នុងសង្គមគួរឲ្យសរសើរក្រៃលែង។ ពាក្យចាស់បុរាណខ្មែរលោកពោលថា អ្នកមានរក្សាខ្សត់ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅនៅសំប៉ាន ហើយឧត្តមភាពរបស់ សេដ្ឋីនីរូបនេះ ត្រូវបានគេប្រសិទ្ធនាមថា UNSINKABLE MOLLY ប្រែថា អ្នកមានដ៏កប់ក្តោងសំពៅដែលទោះសមុទ្រយ៉ាងណាក៏មិនងាយលេចលង់។ Margaret មានប្តី ជាថៅកែ និង សេដ្ឋីរ៉ែ James Joseph Brown កៅកាត់ថា J.J. បានរៀបការនៅក្នុងព្រះវិហារ Leadvilleដោយមានកូនពីរនាក់៖ Lawrence Palmer Brown ត្រូវបានគេស្គាល់ថា Larry និង Catherine Ellen Brown ត្រូវបានគេស្គាល់ថា Helen ។
ជីវិតមហាសេដ្ឋីចិត្តធម៌ក្នុងពេលវិនាសកម្ម TITANIC
កប៉ាល់ទីតានិច មាន ៣ជាន់ មានតែអ្នកមានឋានៈ មុខងារខ្ពង់ខ្ពស់ សែរាជវង្ស និង ពួកនិយោជក មហាសេដ្ឋីតែប៉ុណ្ណោះដែលមានលុយទិញសំបុត្រយកជាន់ខាងលើ ដែលគេហៅថា THE FIRST CLASS TICKET ។
Brown បានចំណាយពេលប៉ុន្មានខែដំបូងនៃឆ្នាំ 1912 នៅទីក្រុងប៉ារីស ចូលចូលរួមពិធីជប់លៀង John Jacob Astor IV និង លេងកូនស្រីខ្លួនផង រហូតដល់នាងបានទទួលពាក្យពីក្រុង Denver ថាចៅប្រុសច្បងរបស់នាង Lawrence Palmer Brown Jr. (កូនប្រុសរបស់កូនប្រុសលោកស្រីឈ្មោះលោក Larry ) ឈឺធ្ងន់។ ភ្លាមៗនោះ នាងបានកក់សំបុត្រកប៉ាល់ដើម្បី ទៅកាន់ទីក្រុង New York ដែលមានឈ្មោះថា RMS Titanic។ ដើមឡើយកូនស្រីរបស់នាង Helen ត្រូវបានគេសន្មត់ថាទៅជាមួយនាង ប៉ុន្តែ Helen បានសម្រេចចិត្តស្នាក់នៅទីក្រុងប៉ារីស ជាកន្លែងដែលនាងកំពុងសិក្សានៅ Sorbonne ។ Brown ត្រូវបានបញ្ជូនទៅកាន់នាវាដឹកអ្នកដំណើរ RMS Titanic ជាអ្នកដំណើរថ្នាក់ទីមួយនៅល្ងាចថ្ងៃទី 10 ខែមេសា ឆ្នាំ ១៩១២។ ក្នុងកុនទីតានិក គឺ គាត់ទិញអាវធំនិងឈុតនេះ ពីអង់គ្លេសយកឲ្យកូនគាត់ Larry នេះ តែដោយក្តីអាណិត Jack ចង់ធ្វើមេអណ្តើកដល់គេ និង Rose បានស្រឡាញ់គ្នា ក៏ផ្តល់តួឯកយើងនូវអាវកូនគាត់ឲ្យ Jack ពាក់។ បន្ទាប់ពីនាងបានរួចរស់ជីវិតពីការលិចកប៉ាល់ទីតានិចក្នុងឆ្នាំ ១៩១២ Margaret “Molly” Brown បានគ្រវីក្បាលពីសំណាងរបស់នាង។ នាងថានាមដែលមហាជនហៅនាងថាអ្នកមាន UNSINKABLE MOLLY BROWN គឺ មិនងាយលេច គឺមិនងាយលេចមែន ទោះជា កប៉ាល់លិច ក៏គាត់នៅតែនិយាយថា យើងមិនអាចលិចបានទេ។ មនុស្សរាប់លាននាក់ ផ្តល់ការស្ងើចសរសើរដល់មហាសេដ្ឋីនីរូបនេះ ជាងគេ ក្នុងនាមវីរនារី ក្រោមពាក្យប្រកូកប្រកាស ស្នើរឲ្យនាវិកដ៏អាត្មានិយមចេញទូកទៅជួយមនុស្សដែលកំពុងរងការបាត់បង់ជិវិតនៅក្នុងទឹកដ៏ត្រជាក់ ក្រោយវិនាសកម្មកប៉ាល់លិច តែគ្មានអ្នកអើពើ។ ក្រោយព្រឹត្តិការណ៍នោះនាងត្រូវមហាជនបោះឆ្នោតជូនជាតំណាងរាស្ត្រ អ្នកសង្គមនិយម និងជា បេក្ខភាពព្រឹទ្ធសភាកាលជំនាន់នោះ។
យ៉ាងណាមិញ ទូកទៅកំពង់នៅ នៅពេលដែលនាងបានស្លាប់នៅឆ្នាំ ១៩៣២ កិត្តិនាមមហាសេដ្ឋីរូបនេះ ត្រូវបានមនុស្សគ្រប់ប្រាណចងចាំហើយ នាងត្រូវបានគេស្គាល់ថាជា “Unsinkable Molly Brown” មានន័យថា មហាសេដ្ឋីដែលកេរ្តិ័ឈ្មោះមិនអស្តង្គត៕